ភ្នំពេញ ៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានសហការជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំសិក្ខាសាលា ស្តីអំពី “និន្នាការ និងបច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”។នេះបើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីវិវត្តន៍ផ្នែក
បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលកំពុងដើរតួនាទីយ៉ាងសកម្ម និងចាំបាច់នៅគ្រប់ទម្រង់សង្គម ការទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ អភិបាលកិច្ច អប់រំ វប្បធម៌ និងជីវភាពប្រចាំថ្ងៃ ។
តាមរយៈតម្រូវការបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ប្រយោជន៍អោយអ្នកគ្រប់គ្រងអង្គភាព ៖ កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញសង្គម ជាដើម បានស្វែងយល់អំពីនិន្នាការបច្ចុប្បន្ន និងទៅអនាគតនៃការអភិវឌ្ឍន៍របស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ជាពិសេស សិក្ខាសាលានេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ “វាក្យស័ព្ទ” ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យបានត្រឹមត្រូវ ស្របតាមអត្ថន័យបច្ចេកទេសក្នុងពេលធ្វើសេចក្តីរាយការណ៍ ទាក់ទងនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៕