ក្រសួង​ប្រៃសណីយ៍ សហការ​ជាមួយ ស​.​ស​.​ស​.​ក រៀបចំ​សិក្ខាសាលា ស្តីពី “​និន្នាការ និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍ បានសហការ​ជាមួយ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ស​.​ស​.​ស​.​ក)​ នឹង​រៀបចំ​សិក្ខាសាលា ស្តីអំពី “​និន្នាការ និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​”​។​នេះបើ​យោង​តាមសេចក្តីជូនដំណឹង​ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ។

កម្មវិធីនេះ​រៀបចំ​ឡើងក្នុងគោលបំណង​ ដើម្បី​វិវត្តន៍​ផ្នែក​
បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែលកំពុង​ដើរតួនាទី​យ៉ាងសកម្ម និង​ចាំបាច់​នៅ​គ្រប់​ទម្រង់​សង្គម​ ការទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ អភិបាលកិច្ច អប់រំ វប្បធម៌ និង​ជីវភាព​ប្រចាំថ្ងៃ​ ។

តាមរយៈ​តម្រូវការ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​ ប្រយោជន៍​អោយអ្នកគ្រប់គ្រង​អង្គភាព​ ៖​ កាសែត វិទ្យុ ទូរទស្សន៍ ទស្សនា​វ​ដ្តី គេហទំព័រ និង​បណ្តាញ​សង្គម ជាដើម បាន​ស្វែងយល់​អំពី​និន្នាការ​បច្ចុប្បន្ន និង​ទៅ​អនាគត​នៃ​ការអភិវឌ្ឍន៍​របស់​ប​ច្ចេក​វិទ្យា​ថ្មីៗ ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។

ជាពិសេស​ សិក្ខាសាលា​នេះ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​  “​វាក្យ​ស័ព្ទ​” ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​អត្ថន័យ​បច្ចេកទេស​ក្នុងពេល​ធ្វើ​សេចក្តីរាយការណ៍ ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print