ប្រទេសតំបន់អាស៊ី ពង្រឹងវិស័យពាណិជ្ជកម្ម ក្នុងពេលសហរដ្ឋអាមេរិកដំឡើងពន្ធនាំចូល

ចែករំលែក៖

ការដំឡើងពន្ធរបស់អាមេរិក គឺជា ឱកាសមួយសម្រាប់ប្រទេស តំបន់អាស៊ី បង្កើនវិស័យ ពាណិជ្ជកម្មរបស់ខ្លួន កាន់ តែខ្លាំងជាងមុន។ ទីផ្សារនៅតំបន់អាស៊ី ពិតជាមាន សក្តានុពល ជាង ទីផ្សារនៅ អាមេរិកអឺរ៉ុបទៅទៀត បើប្រទេសក្នុងតំបន់ បានពង្រឹង វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ កាន់តែប្រសើរនោះ។

តំបន់អាស៊ី គឺមានពលរដ្ឋ រហូតដល់ ២/៣នៃពលរដ្ឋសរុប លើពិភពលោក រស់នៅក្នុង តំបន់នេះ បើទោះបី មានភាគ ច្រើនជាពលរដ្ឋ ក្រីក្រក្តីតែជាចំណុចសំខាន់ជួយដល់សេដ្ឋកិច្ច ក្នុងតំបន់កើនឡើងខ្ពស់ ។ ចំណុចទាំងនោះហើយបានជាប្រទេស ក្នុងតំបន់ សម្លឹងឃើញទីផ្សារ អាស៊ីជាង លោកខាងលិច នៅពេលដែលពន្ធនាំទៅ កាន់ អាមេរិកអឺរ៉ុប ឡើងថ្លៃនោះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះថា ប្រទេសកូរ៉េ ខាងត្បូង និងចិន បានចាប់ផ្តើមកិច្ចចរចា លើកដំបូង ដើម្បីពង្រីកវិសាលភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី ដើម្បីគ្របដណ្តប់បានល្អ លើវិស័យសេវា កម្ម និងវិនិយោគ និងបង្កើនឱកាសអាជី វកម្មសម្រាប់ភាគីទាំងពីរ ។
ប្រទេសទាំងពីរ បានអនុវត្តកិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរី ដែលផ្តោតលើការ កាត់បន្ថយពន្ធ លើទំនិញនៅខែធ្នូ ឆ្នាំ ២០១៥ ហើយថ្មីៗនេះបានព្រមព្រៀងគ្នា ធ្វើកិច្ចចរចា ដើម្បីធ្វើឱ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លោកគឹម យ៉ងសា អនុរដ្ឋមន្ដ្រីពាណិជ្ជ កម្ម និងការវិនិយោគ នៅក្រសួងពាណិជ្ជ កម្មឧស្សាហកម្ម និងថាមពល និងលោក Wang Shouwen អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានចូលរួមក្នុងកិច្ចពិភាក្សាលើកដំបូង នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាលើបញ្ហា នេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print