វិភាគអន្តរជាតិ ៖ ស្ថានភាពនយោបាយសំខាន់ៗ លើពិភពលោកសប្តាហ៍ទី៣ខែមីនា

ចែករំលែក៖

នៅក្នុងសប្តាហ៍នេះ ស្ថានភាពពិភព លោក ក៏ដូចជាសប្តាហ៍មុនៗដែរ ប៉ុន្តែ មានចំណុចពិសេស ជាងពីរសប្តាហ៍កន្លង មកគឺ លោកពូទីនជាប់ឆ្នោត ជាប្រធានា ធិបតីអាណត្តិទី ៤ និង ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួលបានការគំាទ្រកាន់តំណែងមួយជីវិត ព្រមទាំងការលាលែងចេញពី តំណែង របស់ប្រធានាធិបតីមីយ៉ាន់ម៉ា និងប្រធានរដ្ឋសភា គឺជាប្រធានបទសំខាន់បំផុតនៅក្នុងសប្តាហ៍នេះ។

អំពីស្ថានភាពនយោបាយពិភពលោក ទូទៅ៖
លោកពូទីនជាប់ឆ្នោតជាប្រធានាធិបតីដឹកនាំរុស្ស៊ីជាបន្តទៀត ក្នុងអាណត្តិទី៤ ដែលមានរយៈពេល ៦ឆ្នាំក្នុងមួយអាណត្តិ ដោយមានសំឡេងគាំទ្រលើសលប់រហូតដល់ជាង ៧០ភាគរយ ព្រមទាំង ការបោះ ឆ្នោតគាំទ្រនៅក្នុងសភាចិន ឲ្យលោកស៊ី ជីនពីងកាន់តំណែងមួយជីវិត បានបង្កក្តី បារម្ភយ៉ាងខ្លាំងដលថ្នាក់ដឹកនាំអាមេរិក ។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅលើ ពិភពលោកនេះ មានតែមេដឹកនាំ ពីរ ប្រទេសប៉ុណ្ណោះ គឺលោកពូទីន និងលោក ស៊ី ជីនពីងទើបមានគោលនយោបាយរឹង មាំ អាចរារាំងមហិច្ឆតា របស់អាមេរិកនៅក្នុងការធ្វើអាណានិគមទៅលើប្រទេសផ្សេងទៀតនៅលើពិភពលោក ។

ក្រុមប្រទេសប្រឆាំងអាមេរិក ធ្លាប់បាន លើកឡើងថា បច្ចុប្បន្ន អាមេរិកកំពុង តែ អនុវត្តគោលនយោបាយធ្វើអាណានិគមទៅលើប្រទេសផ្សេងទៀត តាមរយៈការ ដាក់មេដឹកនាំប្រទេសទាំងនោះស្ថិតនៅក្រោមការបញ្ជារបស់ខ្លួន (អាយ៉ង)ដោយអនុវត្តទៅតាមអ្វីដែលអាមេរិកបានកំណត់ឲ្យ ហើយបើប្រទេសទាំងនោះ មិនអនុវត្តតាមទេអាមេរិកនឹងរកគ្រប់មធ្យោបាយដើម្បីកម្ចាត់រដ្ឋាភិបាលទាំងនោះ។

ជាក់ស្តែង នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន អីុរ៉ាក់ លីប៊ី … ជាដើម។ ចំណែកប្រទេសស៊ីរី អីុរ៉ង់ វេណេហ្សុ៊យអេឡា ដែលមិនដើរតាមអ្វីដែលអាមេរិកចង់បាន គឺប្រទេសនោះនៅមិនសុខនោះឡើយអាមេរិកបានរក គ្រប់ហេតុផល ដើម្បីកម្ចាត់ មេដឹកនាំទាំង នោះ ដោយចោទប្រកាន់ពីបទរំលោភបំពានសិទ្ធមនុស្ស សម្លាប់រង្គាល អំពើពុករលួយ ជាដើម គឺមានរឿងមិនចេះចប់ឡើយ ។

នយោបាយអាណានិគមបែបសម័យថ្មីរបស់អាមេរិក គឺតែងតែត្រូវបានរារាំង ដោយមេដឹកនាំរុស្ស៊ី លោកពូទីន និង មេដឹកនាំចិន លោកស៊ី ជីនពីង ដោយ ប្រទេសទាំងពីរបានដឹងពីចេតនាពិតរបស់អាមេរិក ។ ទាំងនោះហើយបានជារុស្ស៊ី បញ្ជូនទាហានទៅការពាររដ្ឋាភិបាលស៊ីរី ។ ចិន និងរុស្ស៊ីបានប្តេជ្ញាការពារអីុរ៉ង់ឲ្យ គេចផុតពីនយោបាយអាមេរិក។
ចំណែកអ្នកឯកទេសអាមេរិក បាន លើកឡើងថា មានតែរុស្ស៊ីនិងចិនបុ៉ណ្ណោះ ទើប មានសមត្ថភាពអាចប្រជែង​ដណ្តើម មហាអំណាចទីមួយរបស់អាមេរិក បាន នៅពេលដែល អាមេរិក អនុវត្តគោលនយោ បាយ ខុសឆ្គងណាមួយ ដូចជាពេលនេះ ជាដើម។ អង្គការពាណិជ្ជកម្មពិភពលោក ធានាគារពិភពលោក និងមូលនិធិរូបិយវត្ថុ អន្តរជាតិ បានព្រមានពីសង្គ្រាមពាណិជ្ជ កម្មកើតឡើង ដោយការដំឡើងពន្ធរបស់ អាមេរិក។

សូម្បីតែអ្នកនយោបាយរបស់អាមេរិកក៏ព្រួយបារម្ភផងដែរ ពីគោលនយោបាយ របស់លោកត្រាំ ដែលបង្កើនអាមេរិកឲ្យ កាន់តែខ្លាំង បែរទៅជាទន់ខ្យោយទៅវិញ ហើយកាន់តែនៅឯកោ ពេលប្រទេសជា សម្ពន្ធមិត្ត ងាកទៅរកចិននិងរុស្ស៊ី។

អំពីស្ថានភាពនយោបាយនៅតំបន់ អាស៊ីៈ
នយោបាយសំខាន់នៅតំបន់អាស៊ីក្នុងសប្តាហ៍ទី៣នេះ ផ្តោតទៅលើប្រទេស ក្នុងតំបន់អាស៊ាន គឺប្រទេសមីយ៉ាន់ម៉ា ដែលកំពុងរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ជុំវិញការធ្វើទុក្ខបុកម្នេញ ក្រុម ជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា។
នៅពេលនេះប្រធានាធិបតីមីយ៉ាន់ម៉ា និង ប្រធានរដ្ឋសភាបានប្រកាសលាលែងចេញពីតំណែង នឹងរៀបចំជ្រើសរើសប្រធានាធិបតីថ្មី មុនដំណាច់ខែមីនានេះ។ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw បានលាលែងចេញពីតំណែង ដោយបាន ផ្សព្វផ្សាយថា គឺដោយសារតែលោកចង់ សម្រាក ក្រោយរយៈពេលជិត២ឆ្នាំកាន់ តំណែងកំពូលមួយនេះ និងដោយសារ តែសុខភាព របស់លោកមិនអំណោយ ផល។ ប៉ុន្តែមូលហេតុទាំងពីរខាងលើ មិនគ្រប់គ្រាន់ ឲ្យគេជឿបានថាជារឿងពិត ឡើយ។

សារព័ត៌មាន Frontier Myanmarបានដកស្រង់សម្តីពីរដ្ឋាភិបាល មីយ៉ាន់ម៉ា ដែលបានប្រកាសថា ការបោះឆ្នោតប្រធា នាធិបតីនឹងត្រូវ ធ្វើឡើង ក្នុងរយៈពេល៧ ថ្ងៃខាងមុខ ហើយលោក U Myint Swe នឹងកាន់តំណែងប្រធានាធិបតីបណ្តោះអាសន្នរហូតដល់ការបោះឆ្នោតបានបញ្ចប់។

លោក U Htin Kyaw ត្រូវបានបោះ ឆ្នោតជ្រើសរើសធ្វើជាប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០១៦។លោកជាប្រធានាធិបតីស៊ីវិលដំបូងគេបង្អស់ នៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តំាងពីឆ្នាំ ១៩៦០មក។ លោកគឺមិត្តដ៏ជិតស្និទ្ធ ជាមួយ លោកស្រីអ៊ុងសាន ស៊ូជី ។

ចំណែកប្រធានសភាមីយ៉ាន់ម៉ា លោក យូ វីនម្យីនត៍ (U Win Myint) ក៏បាន សម្រេចលាលែងចេញពីតំណែង ប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយពីលោក U Htin Kyaw ប្រធានាធិបតី សម្រេចចិត្តលាលែង ពីតំណែងដូចគ្នា កាលពីព្រឹកថ្ងៃពុធនេះ ដើម្បីត្រៀមខ្លួនជំនួសតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ និង សារព័ត៌មានមីយ៉ាន់ម៉ា Times នា រសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
លោក U Win Myint បច្ចុប្បន្នមានអាយុ ៦៦ឆ្នាំ ត្រូវបានជ្រើសតាំងជាប្រធានសភាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយក្រោយមកទើបប្រធានាធិបតី U Htin Kyaw បានស្បថឡើងកាន់តំណែង។ សម្រាប់ការលាលែងពីប្រធានរដ្ឋសភានេះ គឺត្រូវបានសារព័ត៌មានមីយ៉ាន់ម៉ា ចេញ ផ្សាយនៅមុននេះបន្តិចថា ដើម្បីជាការ ត្រៀមខ្លួនរបស់លោក U Win Myint ដើម្បីឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួស លោក U Htin Kyaw ដែលទើបប្រកាស លាលែងចេញពីតំណែង។

ការប្រឈមមុខ រវាងចិននឹងតៃវ៉ាន់ ក្រោយអាមេរិក អនុញ្ញាតឲ្យមានការធ្វើ ដំណើរចុះឡើងអាមេរិក-តៃវ៉ាន់ៈ
ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃទី ២០ខែមីនា បានប្រកាសថានឹងការពារច្បាប់«ចិនតែមួយ» ។ជាមួយគ្នា នោះលោកក៏បានបញ្ជាក់ថា ទីក្រុងប៉េកាំង មិនគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។ប្រធានាធិបតីចិនបានប្រកាសថា លោកនិងមិនបន្ធូបន្ថយឲ្យបាត់បង់ទឹកដីមួយតឹកណាឡើយ ។ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវ ការពារ ដែនអធិប តេយ្យភាព ចិន និងបង្កើនកម្លាំងយោធាកាន់តែខ្លាំងឡើង។ នៅពេលនេះដែរ លោក ស៊ី ជីនពីងក៏បាន រំលឹកឡើងពីបញ្ហាកោះ តៃវ៉ាន់ និងហុងកុង ក៏ដូចជាការរក្សាច្បាប់ ចិនតែមួយ។

ប្រធានាធិបតីចិនបានបញ្ជាក់ថា « កោះតៃវ៉ាន់ នឹងត្រូវប្រឈមមុខនឹង ការ ដាក់ទណ្ឌកម្មជាប្រវត្តិសាស្ត្រ ប្រសិនបើ ទាមទារឯករាជ្យនោះ។ ទីក្រុងប៉េកាំង ចង់ ឲ្យមានសន្តិភាព ឯកភាពជាតិ ដើម្បីឲ្យពលរដ្ឋកោះតៃវ៉ាន់ទទួលបានផលប្រយោជន៍ជាច្រើនទៀត ។ការគំរាមខាងលើ បន្ទាប់ ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើ «ច្បាប់ធ្វើដំណើរតៃវ៉ាន់» ដែលនឹងជំរុញឱ្យ មន្ត្រីអាមេរិក និងតៃវ៉ាន់ ផ្លាស់ប្ដូរទស្សន កិច្ចគ្នាទៅវិញទៅមក។
ពាក់ព័ន្ធនឹងស្ថានភាពខាងលើ ចិនបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង Liaoning ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលបែងចែកចិន និងកោះតៃវ៉ាន់ជាពីរ ដែលប្រការនេះបានបង្កជាការព្រួយបារម្ភ ពីសំណាក់រដ្ឋាភិបាលទីក្រុងតៃប៉ិ។

ការអះអាងខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីន ពីង បានព្រមានថា តៃវ៉ាន់អាចនឹងប្រឈមមុខនឹងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិ សាស្ត្រ បើសិនជាមិនព្រមបោះបង់ចោល គំនិតចង់បានឯករាជ្យផ្ដាច់ខ្លួនចែញពីចិន ព្រោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។
ជុំវិញបញ្ហានេះដែរ ថ្លែងនៅចំពោះមុខ សភាតៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក យេន តេហ្វា (Yen Teh-fa) បាន បញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បានចូលមកក្នុងច្រកសមុទ្រ តៃវ៉ាន់ កាលពីថ្ងៃអង្គារ ខណៈក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើសកម្មភាពរបស់នាវាចម្បាំងមួយនេះ។ យ៉ាង ណាក៏ដោយទីក្រុងប៉េកាំង មិនទាន់ធ្វើការ អត្ថាធិប្បាយណាមួយ ជុំវិញព័ត៌មាននេះ ទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print