ឈ្មួញឈ្មោះ ចែលី ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបនឹងរឹបអូសឈើបានជាច្រើនដុំ

ចែករំលែក៖

ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបផ្ទះស្តុកឈើប្រណិតមួយកន្លែងនឹងរឹបអូសបានរថយន្ត សាំយ៉ុងមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់ទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ។

ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។

ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តនឹងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរលំនៅឋាន បានរកឃើញឈើប្រភេទកកោះចំនួន១៨ដុំនឹងឈើធ្នុងចំនួន៣០ដុំផងដែរ។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ក្រោយពីការចុះរឹបអូសឈើនឹងរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ២s-៩៨៣១ មានម្ចាស់ឈ្មោះ ចែលី រស់នៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងជាឈ្មួញរកស៉ីដឹកឈើជាយូឆ្នាំមកហើយប៉ុន្តែគាត់មិនបានប្រាប់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ទើបគេចុះបង្ក្រាបបែបនេះ។

សមត្ថកិច្ចបានបន្តថាឈើនឹងរថយន្តត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
ហើយចំនួនឈើទាំងនោះមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។

ចំណែកម្ចាស់ឈើត្រូវបានសមត្ថកិច្ចជំនាញបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ៕ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print