បទល្មើសជាច្រើនកំពុងកើតមានពេញបន្ទុក ដូចជាសិប្បកម្មអត់ច្បាប់ មានរថយន្ត ទូកក្បូនព្យាងឈើលើទឹកដីឃុំតាឡាត់ គ្មានអ្នកទុបស្គាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ បទល្មើសជាច្រើនកំពុងតែកើតមាន ស្ទើរតែគ្រប់រូបភាពហើយវាជាទំលាប់ទៅហើយនៅលើទឹកមួយនេះ ដែលនៅឆ្ងាយពីរទីរួមខេត្តជាប់ព្រំប្រទល់គ្នា ជាមួយខេត្តរតនៈគីរីផងដែរ ហើយក៍ជាតំបន់ជនជាតិភាគតិចទៀតផង យ៉ាងណាវាជាមុខរបរជំនួញ ឈើជាទំលាប់ពួគគាត់ ក្រោយពេលប្រមូលកសិផលផ្សេងៗ ចូលព្រៃកាប់ឈើគ្រប់ប្រភេទយកមកលក់ ឲ្យឈ្មួញតាមសិប្បកម្មផ្សេងៗ នឹងឈ្មួញធំៗដឹកទៅលក់បន្តតាមទូកក្បូន តាមរយន្តតូចធំស្ទើជារៀងរាល់ថ្ងៃ ដើម្បីថ្នូរជាប្រាក់បន្តិចបន្តួច របស់ពលរដ្ឋនៅទីនោះ ដែលមានសកម្មភាពដូចភ្លៀងរលឹម ដែលឋិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពមួយបានលួចខ្សឹបប្រាប់ថាៈ សព្វថ្ងៃនេះនៅទីតាំងចំណុចខាងលើ វាក្លាយទៅជាទម្លាប់អស់ទៅហើយ ហើយក្រោមការបើកភ្លើងពណ៍ពីរអាជ្ញាធរ ភូមិ ឃុំ ស្រុក ជាពិសេសលោកសន ប៊ុនហួត គាត់ជាមេប៉ុស្ត៍ឃុំតាឡាត់នេះផងដែរ គេពុំដែលឃើញគាតបង្ក្រាបឬ ចំណាត់ការម្តងណានោះទេ បែជាបើកដៃឲ្យឈ្មួញ ធ្វើសកម្មភាពយ៉ាងអណាធិប្បតេយ្យបែបនេះ លើទឹកដីគ្រប់គ្រងរបស់គាត់ តើគាត់ជាមន្ត្រីនគបាលយុត្តិធម៍បែបណា ទើបគាត់ការពារបទល្មើស ហើយហាមមិនឲ្យអ្នកសារព៍ត៌មានយើង ឆ្លងដរទៅភូមិខ្សាច់ថ្មីដើម្បីចុះផ្តិតរូបភាពបទល្មើសទាំងនោះ ដើម្បីផ្សប់ផ្សាយជូនថ្នាក់ដឹកនាំបានជ្រាប់ ព្រមទាំងសាធារណៈជនយើងផងដែរ ព្រោះបច្ចុប្បន្នចរាចរណ៍ឈើ មិនថាផ្លូវគោគដឹកចូលសិប្បកម្ម កែឆ្នៃបន្លំភ្លែកសមត្ថកិច្ច នឹងផ្លូវទឹកសណ្តោងតាមទូកក្បូន មកទំលាក់ចូលរោងជ្រៀក រួចឡើងតាមរថយន្តតូចធំ ចេញពីរវារីអគ្គីនីសេសានក្រោមពីរ ទោះបីក្រសួងចេញសេចក្តីប្រកាស់ ឲ្យបញ្ចប់ក៍ដោយក៍ នៅមានពេលលួចចេញស្ងាត់ៗជាពិសេសនៅពេលយប់បន្លំជាមួយរថយន្តដឹកដំឡូងចេញយ៉ាងរលូន។

ជុំវិញរឿងនេះ លោកសន ប៊ុនហួត បានឆ្លើយតាមទូរស្ទព៍ប្រាប់ កាសែតនគវត្តយើងកាលពីរព្រឹកថ្ងៃទី៦កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះថាៈ កាលដែលលោកមិនឲ្យអ្នកសារព៍ត៌ឆ្លងនោះគឺ ទី១.អ្នកកាសែតអត់ពាក់កាតសំគាល់ ទី២.ពេលនោះជួនគ្នានឹងតំណាងរាស្ត្រចុះសួរសុខទុក្ខពលរដ្ឋនៅទីនោះ ខ្លាចមានបញ្ហា ហើយលោកមិនមែនថាមិនឲ្យឆ្លងនោះទេ តែមកដល់សុំឲ្យបង្ហាញកាតប្រាប់គាត់ ព្រោះជាអាជ្ញាធរមូលដ្ឋាន ហើយគាប់ជួនពេលនោះលោកមិនបាននៅទីនោះទេ មន្ត្រីរបស់លោករាយការណ៍ ទើបមិនឲ្យឆ្លងចាំចប់កម្មវិធីឯកឧ
ត្តមតំណាងរាស្ត្រទើបឲ្យឆ្លង ហើយកំឲ្យតែអាងអ្នកកាសែត ចេះតែទៅស្រេចតែចិត្ត មុនធ្វើអ្វីឲ្យចេះគោរពអាជ្ញាធរគេផង។

គួររំលឹកថា ក្នុងការឆ្លើយបំភ្លឺរបស់លោកមេប៉ុស៍ខាងលើនេះ មិនបានបញ្ចាក់អំពីរបទល្មើស ដែលកើតមានលើទឹកដីគាត់គ្រប់គ្រងនោះទេ ព្រោះពេលនេះប្រហែលជាមាន ការបិតបាំងដូចការចុះផ្សាយ របស់អ្ននសារព៍ត៌មានយើងហើយទើបគាត់ មិនបញ្ចាក់ឲ្យទូរលាយដល់អ្នកសារព៍ត៌មានយើងបានជ្រាប់នោះឡើយ សូមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមស្នងការខេត្តការនគបាលខេត្ត នឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាកំមើលរំលង តើមន្ត្រីរូបនេះអាចឲ្យគ្រប់គ្រង ជាមេប៉ុស្ត៍បន្តទៀតនោះដែរឬទេ បើដូច្នេះមែនព្រៃឈើដែនជំរកសត្វព្រៃ នឹងព្រៃឌទ្យានជាតិវរៈជ័យ នឹងព្រៃភ្នំក្រឡាពស់ កន្ទុយនាគ ពិតជារលាយអស់គ្មានសល់ ក្រោមដៃមន្ត្រីគ្រាប់ល្ពៅអស់ទាំងនេះ ជាក់ជាមិនខាន់ឡើយ ៕ ដោយ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print