ខេត្តព្រះសីហនុ ៖ ពលរដ្ឋច្រើនគ្រួសារ រស់នៅតាមដងស្ទឹងគីឡូម៉ែត្រលេខ១១ក្នុងភូមិចាំស្រី ស្រុកកំពង់សិលាខេត្តព្រះសីហនុបានត្អូញត្អែប្រាប់ អង្គភាពនគរដ្រេហ្គនកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ថា ពួកគាត់កំពុងរងគ្រោះដោយសារខ្វះទឹកប្រើប្រាស់ និងប៉ះពាល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ ដោយសារតែ ក្រុមហ៊ុនមូមខ្សាច់ ឈ្មោះ៧មករាផាវី ធ្វើឲ្យខូចបរិស្ថានអស់ហើយ។
ពលរដ្ឋដដែលបានបន្តរថា ជាទម្លាប់ពួកគាត់តែងប្រើប្រាស់ទឹកស្ទឹងខាងលើនេះជាប្រចាំ ដោយតំបន់នោះ ជាតំបន់ព្រៃភ្នំ និងស្ទឹង។ស្រាប់តែពេលនេះមានក្រុមហ៊ុនបូមខ្សាច់មួយមានឈ្មោះថា ៧មករាផាវី មកលាក់ខ្លួន ធ្វើសកម្មភាព បូមខ្សាច់យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យទឹកស្ទឹងល្អក់ កករ ប្រើប្រាស់មិនបានមច្ឆជាតិពុលងាប់អស់ រកធ្វើម្ហូបស្ទើរមិនបាន មិនតែប៉ុណ្ណោះ មានរថយន្តចូលដឹកខ្សាច់ កាត់តាមក្នុងភូមិធ្វើឲ្យដីហុយ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម យ៉ាងធ្ងន់ធ្ងរទៀតផង ។
ប្រភពដដែលបានប្រាប់ថា ពេលកន្លងទៅថ្មីៗនេះ ពលរដ្ឋបានប្តឹងទៅអាជ្ញាធរស្រុក ឲ្យជួយអន្តរាគមន៍ ពេលនោះ អាជ្ញាធរស្រុកបាន បិទអាជីវកម្មនេះស្ថាពរម្តងរួចទៅហើយ ឃើញថា ពលរដ្ឋេស់នៅបានសុខសាន្ត ប្រសើរជាងមុនបន្តិច ទោះបីទឹកស្ទឹងមិនទាន់រងថ្លាដូចដើមក្តី តែដកដង្ហើមបានស្រួលដែរ ប៉ុន្តែការបិទ សកម្មភាពក្រុមហ៊ុននោះមិនទាន់បានកន្លះខែស្រួលបួលផង ស្រាប់តែមក កកូរកកាយ លើសដើមទៅទៀតប្រការនេះសង្សយ័ថាមានការឃុបឃិតគ្នា រវាង មន្ត្រីជំនាញនិងអាជ្ញាធរដែនដី ហើយ ទើបអំពើបាប នេះកើតមានឡើងម្តងទៀត។
លោក សៅបុរី វឌ្ឍនៈ អភិបាលស្រុកកំពង់សិលា មិនបានធ្វើ ធ្វើការបកស្រាយអ្វីនោះទេដោយគ្រាន់តែបានប្រាប់ថា ក្រុមហ៊ុនបូមខ្សាច់នោះគេមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មត្រឹមត្រូវ បញ្ជាក់ថាលោកជាប់រវល់ជាមួយព្រះសង្ឃបន្តិច។
ជួបជាមួយ លោកប្រាក់ សំប្រាថ្នា ប្រធាន មន្ទីរ រ៉ែ និងថាមពលខេត្តព្រះសីហនុ តាមទូរសព្ទ័នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៨នេះ លោកបាន លើកឡើងថា ក្រុមហ៊ុនបូមខ្សាច់នេះគេមានច្បាប់ពីក្រសួង និងមានអាជីវកម្មត្រឹមត្រូវ កន្លងមកក៏មានពាក់ពន្ធ័និងបណ្តឹងរបស់ពលរដ្ឋ ម្តងរួចមកហើយ ក្រុមហ៊ុនបានសម្របសម្រួលជាមួយ ភាគីពលរដ្ឋ រួចរាល់ហើយដែរ ទើបក្រុមហ៊ុនបន្តរសកម្មភាព បូមខ្សាច់បន្តទៀត។
ទោះជាយ៉ាងនេះក្តី ពលរដ្ឋបានអៈអាងថា ក្រុមហ៊ុនមិនបានអនុវត្តតាមកិច្ចសន្យា ព្រមព្រៀងគ្នាឲ្យគ្រប់ជ្រុងជ្រោយនោះទេ ជាពិសេសលើបញ្ហាបរិស្ថាន ទឹកស្ទឹងល្អក់ កករ ប្រើប្រាស់មិនបាន ; បំផ្លាញមច្ឆជាតិ រត់បាត់អស់់; ដីហុយសំពោង ប៉ះពាល់ផ្លូវដង្ហើមកុមារតូចធំនិងចាស់ជរា យ៉ាងធ្ងន់ធរ ; ។ល។និង។ល។
ប្រការនេះពួកគាត់សំណូមពរ ដល់ថ្នាក់ដឹកនាំខេត្តមេត្តាបញ្ឈប់សកម្មភាព បូមខ្សាច់នេះជាបន្ទាន់ ៕ ឆ្លាមសមុទ្រ