ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ពាក់ព័ន្ធករណីថ្នាំញៀន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។ ករណីចាប់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបាន ឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ វ៉េន អាត ហៅអុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួ នលេខ០០៨ ដ.ក.ច.ខ. ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមសើបសួរ
នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ ន ដែលប្រព្រឹត្តនៅភូមិអង្គរមាស ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៧ ។
ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យប្រព្រឹត្ដិបទល្ មើសជួញដូរគ្រឿងញៀនរួច ជនសង្ស័យបានរត់គេចខ្លួនពីលំនៅដ្ ឋានដោយពុំដឹងថា ទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្ យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួ នដើម្បីចាត់ការតាមនីតិវិធីច្បា ប់ ។ លុះមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យកំពុងរស់នៅក្នុងមូលដ្ឋា ន ភ្លាមនោះកម្លាំងជំនាញស្រុកបានសហ ការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាល ចុះធ្វើការចាប់ខ្លួនដោយអនុវត្ដតា មដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សា លាដំបូងខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្ដចាត់ការបន្ដ ៕ស្អាងជ័យ
នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ
ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យប្រព្រឹត្ដិបទល្