ខេត្តព្រះសីហនុ ៖ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង២២គត់ យប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរឆ្នេរ Eco sea មានជនបរទេសម្នាក់បានលង់ទឹកស្លាប់ ។
ក្រោយកើតហេតុសមត្ថកិច្ចជុំនាញបានធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះនិងបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនមិនមែនជាករណីឃាតកម្មទេ។សមត្ថកិច្ចនគរបាលអោយដឹងថាបន្ថែមទៀត ជនរងគ្រោះឈ្មោះ Jose Manuel Rodriguos Noguera ភេទប្រុស ជនជាតិEspana អាយុ54ឆ្នាំ ជាអ្នកទេសចរណ៍ កាន់ប៉ាស្ព័រលេខ XDC .ធ្វើនៅថ្ងៃទី២៧ ខែកុម្ភ:ឆ្នាំ២០១៨ អស់សុពលភាពនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ ។
បើតាមសមត្ថកិច្ចមូលដ្ឋានកោះរ៉ុងសន្លឹមបញ្ជាក់អោយដឹងដែរថាមុនកើតហេតុគេឃើញជនរងគ្រោះនិងមិត្ត ភក្តិជាច្រើននាក់ទៀតនាំគ្នាអង្គុយផឹកស្រាតាមបណ្តោយឆ្នេរកន្លែងកើតហេតុអស់ជាច្រើនដប។បន្ទាប់ពីពួកគេស្រវឹងស្រារៀងខ្លួនក៍បាននាំគ្នាចុះមុជទឹកហែលលេងខណ:នោះជនរងគ្រោះខាងលើបើតាមការសន្និដ្ឋានជាជុំហ៊ានតំបូងរបស់សមត្ថកិច្ចថាមិនធ្លាប់ហែលទឹកឬក៍ស្រវឹងស្រាខ្លាំងពេកបណ្តាលឲ្យជនរងគ្រោះលង់ទឹក។ហើយបន្ទាប់ពីមិត្តភក្តិឃើញដូចនេះក៍នាំគ្នាទៅជួយស្រង់នាំយកមកលើដីគោកវិញដើម្បីធ្វើការសង្គ្រោះបឋម ។ប៉ុន្តែគួរឲ្យសោកស្តាយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយការធ្វើកោសល្យវិច្ចយ័របស់សមត្ថកិច្ចរួចសាកសពត្រូវបានដឹកយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕ឆ្លាម សមុទ្រ