ខេត្តមណ្ឌលគិរី ៖ លំនៅឋានមួយកន្លែងត្រូវបានក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តចុះឆែកឆេររកឃើញនិង រឹបអូសបានសត្វព្រៃរស់នឹងសំណាកជាច្រើននៅវេលាម៉ោង៩នឹង២០នាទីថ្ងៃ ព្រហស្បតិ៍៦កើតខែចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនាឆ្នាំ២០១៨នៅក្នុងភូមិរយ៉ឃុំរយ៉ស្រុកកោះញែក ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលបានរក្សាទុកបទល្មើសសត្វព្រៃខាងលើ មានឈ្មោះប៊ុនឡាយ ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះស៊ិនលី គន្ធា អាយុ៣៧ឆ្នាំរស់នៅភូមិខាងលើ ។
ប្រភពបន្តថាក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តបានចុះឆែកឆេរផ្ទះរឹបអូសសត្វព្រៃបានចំនួន៩មុខរួមមានប្រវឹករស់០៣ក្បាលអណ្តើកភ្នំ០៦ក្បាលអណ្តើកសោមញី១ក្បាលឈ្លូសងាប់០៥ក្បាលជ្រូកព្រៃងាប់០១ក្បាល ពស់សាំងសឿរស់៥គីឡូក្រាមស្បែកឈ្លូសក្រៀមចំនួន០៣បន្ទះក្រពះប្រម៉ាក្រៀមចំនួន០៣ដុំលលកបាយរស់០១ក្បាល សរុប៩៤,៨០គីឡូក្រាម។
ក្រោយប្រតិបត្តិការបង្ក្រាបសាច់សត្វដែលងាប់នឹងសំណាកនានាត្រូវបានយកទៅដុតកម្ទេចចោលចំណែកសត្វដែលនៅរស់ត្រូវបានដោះលែងក្នុងព្រៃសុវត្ថិភាពវិញ។
ម្ចាស់ត្រូវបានជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់។
រយៈពេលពីរថ្ងៃ២១-២២ មិនា២០១៨ជំនាញបានចាប់ឃាត់បទល្មើសបានចំនួនបីលើកនឹងរឹបអូសបានសត្វព្រៃជាច្រើនប្រភេទយកទៅដោះលែងក្នុងព្រៃនឹងដុតកម្ទេសចោល។
ហើយឃាត់ខ្លួនមនុស្សចំនួនបួននាក់ដែលមានជាប់ពាក់ព័ន្ឋករណីជួញដូរ នឹងបបាញ់សត្វព្រៃខុសច្បាប់ នេះ៕ ដោយ:ជីវន្ត