ភ្នំពេញៈសិប្បកម្មផលិតទឹកកកមួយកន្លែងដែលមានទីតាំងនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ធ្វើអោយធ្លាយឧស្ម័នអាម៉ូញាក់ ជាប្រភេទឧស្ម័នម្យ៉ាងប៉ះពាល់ដល់ចលនាផ្លូវដង្ហើម ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំដោយលោកថេងសុថុល អភិបាលរង តំណាងលោកអភិបាលខណ្ឌបានចុះផ្អាកសង្វាក់ផលិតកម្មបណ្តោះអាសន្ន បន្ទាប់ពីកើតឧប្បត្តិហេតុ ធ្វើអោុប្រជាពលរដ្ឋទទួលរងនូវចំហាយឧស្មាន់ពិបាកដកដង្ហើម
លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា បន្ទាន់ពីមានឧប្បត្តិហេតុធ្លាយឧស្ម័នអាម៉ូញ៉ាក់នៅក្នុងសិប្បកម្មផលិតទឹកកក កាលពីយប់ថ្ងៃទី២៤ខែមីនា រួចមក នៅថ្ងៃទី២៥ ខែមីនាឯកឧត្តមអភិបាលរាជធានីភ្នំពេញក៍ដូចជាលោកអភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយក្រុមការងារជំនាញចម្រុះបានចុះមកត្រួតពិនិត្យដើម្បីរកមូលហេតុនៃការបែកធ្លាយឧស្ម័នដែលធ្វើអោយប៉ះពាល់ដល់ចលនាផ្លូវដង្ហើម ។
បញ្ហានេះក្រុមការងារបានធ្វើការស្រាវជ្រាវហើយ វិធានការចម្បងគឺផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្នដោយរង់ចាំអោយការិយាល័យជំនាញជាអ្នកសម្រេច៕ សណ្តោស
...