ផ្អាកបណ្តោះអាសន្នទីតាំងផលិតទឹកកកនៅច្បារអំពៅបន្ទាប់ពីធ្លាយឧស្ម័នធ្វើអោយប៉ះពាល់ដល់ផ្លូវដង្ហើម 

ចែករំលែក៖

 ភ្នំពេញៈសិប្បកម្មផលិតទឹកកកមួយកន្លែងដែលមានទីតាំងនៅភូមិដើមចាន់១  សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ធ្វើអោយធ្លាយឧស្ម័នអាម៉ូញាក់ ជាប្រភេទឧស្ម័នម្យ៉ាងប៉ះពាល់ដល់ចលនាផ្លូវដង្ហើម  ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំដោយលោកថេងសុថុល អភិបាលរង តំណាងលោកអភិបាលខណ្ឌបានចុះផ្អាកសង្វាក់ផលិតកម្មបណ្តោះអាសន្ន បន្ទាប់ពីកើតឧប្បត្តិហេតុ ធ្វើអោុប្រជាពលរដ្ឋទទួលរងនូវចំហាយឧស្មាន់ពិបាកដកដង្ហើម

លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា បន្ទាន់ពីមានឧប្បត្តិហេតុធ្លាយឧស្ម័នអាម៉ូញ៉ាក់នៅក្នុងសិប្បកម្មផលិតទឹកកក កាលពីយប់ថ្ងៃទី២៤ខែមីនា រួចមក នៅថ្ងៃទី២៥ ខែមីនាឯកឧត្តមអភិបាលរាជធានីភ្នំពេញក៍ដូចជាលោកអភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយក្រុមការងារជំនាញចម្រុះបានចុះមកត្រួតពិនិត្យដើម្បីរកមូលហេតុនៃការបែកធ្លាយឧស្ម័នដែលធ្វើអោយប៉ះពាល់ដល់ចលនាផ្លូវដង្ហើម  ។

បញ្ហានេះក្រុមការងារបានធ្វើការស្រាវជ្រាវហើយ  វិធានការចម្បងគឺផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្នដោយរង់ចាំអោយការិយាល័យជំនាញជាអ្នកសម្រេច៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print