ភ្នំពេញ ៖ លោក សូ សំបាន ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដែលជានគរបាលយុត្តិធម៌ បានច្រានចោលព័ត៍មានក្នុងស្រុកមួយដែលចោទគាត់ថាធ្វើកិច្ចការងាររំលោភលើដែនរដ្ឋបាលរបស់ចៅសង្កាត់ផ្សារដើមថ្កូវ ហើយលោកសូមបដិសេធនិងបញ្ជាក់ថាលោកមិនបានធ្វើលិខិតមួយច្បាប់នេះទេ ហើយមិនដឹងថាលិខិតនេះធ្វើបានមកពីណាដែល ។
គួរបញ្ជាក់ថា មានលិខិតមួយសន្លឹកដែលលោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ មិនអាចបញ្ជាក់ជូនសាមីខ្លួនបានឡើយព្រោះវាជាការពិត កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៣ ឈ្មោះរស់ ប៉ុម បានមកសុំលិខិតបញ្ជាក់ពីសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីយកទៅប្រើការតាមកិច្ចការផ្ទាល់ខ្លួន ។ ប៉ុន្តែ បច្ចុប្បន្ន មកសុំបដិសេធវិញតាមការញុះញ៉ុងរបស់ឈ្មោះង៉ែត សំណាង និងភាគីផ្សេងម្នាក់ទៀត ទើបសាលាសង្កាត់ផ្សារដើមថ្កូវ មិនអាចបញ្ជាក់លើលិខិតបដិសេធនេះ ជូនសាម៊ីខ្លួនបានឡើយ ។
លោក សូ សំបាន ក៏បានបញ្ជាក់ថាពាក់ព័ន្ធនិងការចុះផ្សាយព័ត៍មានថារូបគាត់ បានធ្វើកិច្ចការងាររំលោភលើដែនរដ្ឋបាលរបស់ចៅសង្កាត់ផ្សារដើមថ្កូវ គឺមិនពិតនោះទេ ព្រោះលោកទើបមកកាន់តំណែងជានាយប៉ុស្តិ៍ផ្សារដើមថ្កូវនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ហើយករណីធ្វើកិច្ចការងាររំលោភលើដែនរដ្ឋបាលរបស់ចៅសង្កាត់ផ្សារដើមថ្កូវ លោកសូមបដិសេធនិងបញ្ជាក់ថាលោកមិនបានធ្វើលិខិតមួយច្បាប់ខាងលើនេះឡើយ ដោយរឿងនេះ បានកើតឡើងតាំងពីឆ្នាំ កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៣មកម្ល៉េះ សូមបីតែលិខិតមួយច្បាប់នេះក៏ឃើញថាមិនមានភាពប្រក្រតីនោះដែរ ៕ស រស្មី