លោក​ សូ សំបាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ បដិសេធថាលោកមិនបានបញ្ជាក់ជូន លិខិតមួយច្បាប់ដែលចោទគាត់ថា​ធ្វើ​កិច្ច​ការងារ​រំលោភ​លើ​ដែន​រដ្ឋបាល​របស់​ចៅសង្កាត់​

ចែករំលែក៖

ភ្នំពេញ ៖ លោក​ សូ សំបាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ ដែលជា​​នគរបាល​យុត្តិធម៌​ ​បានច្រានចោលព័ត៍មានក្នុងស្រុកមួយដែលចោទគាត់ថា​ធ្វើ​កិច្ច​ការងារ​រំលោភ​លើ​ដែន​រដ្ឋបាល​របស់​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ ហើយលោកសូមបដិសេធនិងបញ្ជាក់ថាលោកមិនបានធ្វើលិខិតមួយច្បាប់នេះទេ ហើយមិនដឹងថាលិខិតនេះធ្វើបានមកពីណាដែល ​។

គួរបញ្ជាក់ថា មាន​​លិខិត​មួ​យស​ន្លឹក​ដែលលោក ហែម សុផាត ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ ​មិន​អាច​បញ្ជាក់​ជូន​សាមី​​ខ្លួន​បាន​ឡើយ​ព្រោះ​វា​ជា​ការ​ពិត​ កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៣ ឈ្មោះ​រស់ ប៉ុ​ម ​បាន​មក​សុំ​លិខិតបញ្ជាក់​ពី​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ ​ដើម្បី​យក​ទៅ​ប្រើ​ការ​តាម​កិច្ចការផ្ទាល់ខ្លួន​ ។ ​ប៉ុន្តែ​​ បច្ចុប្បន្ន​ មក​សុំ​បដិសេធវិញ​តាម​​ការ​ញុះ​ញ៉ុ​ង​របស់​ឈ្មោះ​ង៉ែត​ សំណាង ​និង​ភាគី​ផ្សេង​ម្នាក់​ទៀត​ ទើប​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ ​មិន​អាច​បញ្ជាក់​លើ​លិខិត​បដិសេធ​នេះ ​ជូន​សាម៊ីខ្លួន​បាន​ឡើយ​ ។
លោក សូ សំបាន ក៏បានបញ្ជាក់ថាពាក់ព័ន្ធនិងការចុះផ្សាយព័ត៍មានថារូបគាត់ ​បានធ្វើ​កិច្ច​ការងារ​រំលោភ​លើ​ដែន​រដ្ឋបាល​របស់​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ ​គឺមិនពិតនោះទេ ព្រោះលោកទើបមកកាន់តំណែងជានាយប៉ុស្តិ៍ផ្សារដើមថ្កូវនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ហើយករណីធ្វើ​កិច្ច​ការងារ​រំលោភ​លើ​ដែន​រដ្ឋបាល​របស់​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ លោកសូមបដិសេធនិងបញ្ជាក់ថាលោកមិនបានធ្វើលិខិតមួយច្បាប់ខាងលើនេះឡើយ ដោយរឿងនេះ បានកើតឡើងតាំងពីឆ្នាំ កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៣មកម្ល៉េះ សូមបីតែលិខិតមួយច្បាប់នេះក៏ឃើញថាមិនមានភាពប្រក្រតីនោះដែរ ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print