ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកឯងចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម ឡេដឹកថរ ហើយចោទម៉ាណែតកូនខ្ញុំជាកូនប្រុសមេដឹកនាំវៀតណាម ឡេដឹកថរ នេះហើយដែលធ្វើឱ្យវប្បធម៌សន្ទនាកាន់តែឃ្លាតឆ្ងាយ….!!!
សម្តេចតេជោ ហ៊ុន សែន ៖ខ្ញុំសូមបញ្ជាក់ថាឱ្យច្បាស់ថា ១/មិនចរចាជាមួយពួកក្បត់ជាតិ ២/មិនមានការលើកលែងទោសនរណាម្នាក់ឡើយ។
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាក់ប្រាប់លោកឯង(សម រង្ស៊ី)ឱ្យច្បាស់ថា នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនេះ រដ្ឋមន្ត្រីការបរទេសជប៉ុននឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា តែមិនមែនមកដើម្បីនិយាយរឿងការចរចាជាមួយលោកឯងឡើយ ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាជាមួយគ្នាលើការផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀត ហើយខ្ញុំក៏មានកម្មវិធីស៊ីបាយជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនផងដែរ)។
សម្តេចតេជោ ហ៊ុន សែន បញ្ជាដោយផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ឱ្យមេគុកព្រៃស ដកទូរស័ព្ទពីលោក មៀច សុវណ្ណរ៉ា ជាបន្ទាន់។មៀច សុវណ្ណរ៉ា លួចនិយាយទូរស័ព្ទរៀងរាល់ថ្ងៃ ហេតុអ្វីអាមេគុកនឹងមិនដឹង?????
ខ្ញុំទុកពេលឱ្យ១ម៉ោងទៀត ត្រូវដកទូរស័ព្ទពីមៀច សុវណ្ណរ៉ា ឱ្យបាន ហើយឆែកមើលកន្លែងជាប់ឃុំផង តើមានស្អីខ្លះទៀតនៅកន្លែងនឹង…..!!!
សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបញ្ជាឱ្យចាប់ កឹម សុខា គឺខ្ញុំ ទោសក្បត់ជាតិ គឺត្រូវចាប់ទាំងយប់….!!! នេះជាបុព្វសិទ្ធិរបស់តុលាការ បើតុលាការដោះលែងឱ្យអាមេក្បត់ជាតិនៅក្រៅឃុំ វាជាសិទ្ធិរបស់តុលាការ តែខ្ញុំមិនជឿថា «តុលាការដោះលែងឱ្យនៅក្រៅឃុំឡើយ»។
សម្តេចតេជោ ហ៊ុន សែន៖ ធ្វើនាយករដ្ឋមន្ត្រីស្អីក៏គេដឹងដែរ គ្រាន់តែពេលខ្លះយើងរាយខ្សែឱ្យវែង ដើម្បីចាប់ត្រីធំតែប៉ុណ្ណោះ…!!! កុំភ្លើពេក…!!!
សម្តេចតេជោ ហ៊ុន សែន៖ មើ…អាPoliceមួយណាយកទូរស័ព្ទឱ្យអា មៀច សុវណ្ណរ៉ា និយាយ…!!! យីអានេះនិយាយរាប់ខែ…!!!
សម្តេចតេជោ ហ៊ុន សែន៖ «ត្រាប្រណីចំពោះសត្រូវ គឺព្រៃផ្សៃចំពោះខ្លួនឯង»…!!! គ្មានបរទេសណាមកត្រួតក្បាល ហ៊ុន សែន បានឡើយ។
សម្តេចតេជោ ហ៊ុន សែន៖ សូមស្តាប់ឱ្យច្បាស់ពាក្យការទូតមួយចំនួន«មិនអាចអន់ឱនឱ្យបាន»,«មិនអាចលើកលែងឱ្យបាន»,«មិនអាចយោគយល់ឱ្យបាន» ពាក្យទាំងនេះមានរាក់ជ្រៅណាស់របស់វា សូមស្តាប់ឱ្យច្បាស់ពាក្យនីមួយៗ….!!!