លិខិតមិត្តអ្នកអាន៖ អាប់ដេត «ស្ពានអូរតាគី»មួយទៀត (Video Inside)

ចែករំលែក៖

ការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក​អំពីការអាប់ដេតទំនុកច្រៀងនៃបទចំរៀងដើម «ស្ពានអូរតាគី» បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនជាមួយនឹងការរិះគន់ដូចព្យុះទៅលើអន្ទិតម្នាក់ ឡើងច្រៀង​ក្នុងកម្មវិធីមួយតាមកញ្ចក់ទូរទស្សន៍ ស៊ីធីអិន ។ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក គ្មានបុរស ឬនារីណាម្នាក់ផ្ញើសារគាំទ្រចំពោះការអាប់ដេត នេះទេ ។ បើយ៉ាងដូច្នេះ ហេតុអ្វីក៏អ្នករៀបចំកម្មវិធីទូរទស្សន៍ ស៊ីធីអិន បណ្តោយឲ្យយុវជនម្នាក់ឡើងច្រៀងបទ «ស្ពានអូរតាគី» បែបអាប់ដេតនោះទៅកើត?

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ ឈឺចាប់ជាពេកពន់នៅពេលដែលឃើញបទចំរៀងជំនាន់ដើមមិនត្រូវបានអភិរក្ស ប៉ុន្តែបែរជាយកទៅកែច្នៃ ធ្វើឲ្យបទចំរៀងមួយនេះ ខូចគុណភាពទាំងស្រុងទៅវិញ ។ និយាយតាមត្រង់ទៅ បើខ្ញុំជាសាច់ញាតិអ្នកនិពន្ធបទចំរៀង ឬជាសាច់ញាតិអ្នកចំរៀង ឬក៏បទចំរៀងនេះត្រូវបានផ្តល់កម្មសិទ្ធិទៅឲ្យក្រុមគ្រួសារអ្នកនិពន្ធ ឬអ្នកចំរៀង នោះខ្ញុំនឹងប្តឹង អ្នករៀបចំកម្មវិធី រួមទាំងអ្នកចំរៀង ដែលបានរួមគ្នា«កម្ទេច» សមិទ្ធផលដ៏មានតម្លៃមួយនេះ ។ សម្រាប់ខ្លួនខ្ញុំបាទ យល់ឃើញថា វាជាការជាន់ឈ្លីមិនត្រឹមតែជាតម្លៃសម្រាប់ស្នាដៃអ្នកនិពន្ធ និងអ្នកចំរៀងប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាថែមទាំងជាការជាន់ពន្លិចស្នាដៃជាតិថែមទៀតផង ។

ខ្ញុំបាទមិនដឹងថា តើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឃើញការអាប់ដេត មួយនេះដែរឬយ៉ាងណានោះទេ? ការលើកឡើងពីបណ្តាញសង្គមហ្វេសប៊ុកបានចោទជាសំណួរថា តើអ្នកផលិតកម្មវិធីបានត្រួតពិនិត្យ មុនការអនុញ្ញាតឲ្យយុវជនម្នាក់ឡើងច្រៀងលើកញ្ចក់ទូរទស្សន៍នោះឬទេ? ឬមួយក៏គិតថា វាជាការជួយលើកមុខមាត់អ្នកចំរៀងវ័យក្មេងម្នាក់នោះឲ្យឆាប់ល្បីតាមរយៈការយកបទចំរៀងចាស់មកអាប់ដេតនេះឬយ៉ាងណា? អ្នកត្រូវយល់ថា ច្រើនដងមកហើយ អ្នកដែលយកបទចំរៀងជំនាន់ដើមមកកាឡៃ ឬកែទំនុក តែងតែទទួលរងនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋាន ៕ ប្រជាពលរដ្ឋម្នាក់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print