ខេត្តមណ្ឌលគិរី៖ លោក ណាសៀត អូស្មាន តំណាង លោក អូស្មាន ហាស្សាន់ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហការណ៏ជាមួយ ក្រុមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តមណ្ឌលគិរី បានប្រគល់អណ្តូងទឹកស្អាតខ្នាតធំ២ អណ្ដូង ជាជំនួយ សប្បុរសជនបារាំងតាមរយៈអង្គការLIFE សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនប្រជាពលរដ្ឋរស់នៅសហគមន៏ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ។
មួយគ្នានេះដែរ ក្រុមសម្ព័ន្ធយុវជន(CMYA) ក៏បាននាំយកនូវអំណោយ ជាសម្ភារៈ ប្រើប្រាស់ របស់ខ្លួនមួយចំនួន ប្រគល់ជូនចាស់ជរា នឹងគ្រួសារក្រីក្រ ចំនួន២២គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១៥kg, ប្រេងឆា១ដប,អំបិល ១kg, ទឹកសុីអីវ២ដប, ទឹកត្រី២ ដប,ស្កសរ១ kg, ត្រីខ២ កំប៉ុង ។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ៏ ១១កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៧ មីនា ឆ្នាំ ២០១៨ ស្ថិតនៅសហគមន៏ភូមិពូជ្រៃ ។
លោក ទីន សារី សមាជិកក្រុមប្រឹក្សា ស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជន ម្ចាស់ជំនួយអណ្តូងទឹកស្អាត ពី ប្រទេសបារាំង ដែលតែងតែបានគិតគូរ ចំពោះសុខទុក្ខ លំបាករបស់បងប្អូន ប្រជាពលរដ្ឋនៅសហគមន៏ជនបទ និងអរគុណ លោក ប្រធានសម្ព័ន្ធយុវជន លោកណាសៀត អូស្មាន ដែលតែងតែបាននាំយកនូវអំណោយ ជាសម្ភារៈផ្សេងៗ ពិសេសអំណោយជាអណ្ដូងទឹកស្អាតខ្នាតធំ មួយ ចំនួន ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅសហគមន៏ ទីនេះ បានប្រើ ប្រាស់សម្រាប់ដោះស្រាយក្នុងជីវភាព បានធូរធារមួយកំរិត ព្រោះប្រភពទឹកជាតម្រូវការចាំបាច់បំផុត ដើម្បីទ្រទ្រង់ដង្ហើមជីវិតរស់ ចំពោះតម្រូវការជីវភាពគ្រួសារ ប្រចាំថ្ងៃ ។
លោក ណាសៀត អូស្មាន បានបញ្ជាក់ថា៖ ក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរព សាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ពិតជា មិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោ បាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជា ពិសេសមាន សុខដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នា មានឱកាស ប្រារព្ធពិធីសាសនានាផ្សេងៗទៅតាមទំនាមទម្លាប់នៃជំនឿ ។
លោក ណាសៀត អូស្មាន បានបញ្ជាក់ថា៖ សប្បុរស ជន ប្រទេសបារាំង នូវតែជាមិត្ដនិងជាដៃគូដ៏ល្អ ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ជួយផ្នែកទំនាក់ទំនងការទូត,ពាណិជ្ជកម្ម,ឧស្សាហកម្ម,កសិកម្ម,វប្បធម៏ និងទេសចរណ៏ មិនតែប៉ុណ្ណោះ សប្បុរស់ជន បារាំង ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានទៅបន្តការសិក្សានៅតាម សកលវិទ្យាល័យ នានានៅ ប្រទេស បារាំង,អារ៉ាប៊ីសាអូឌីត,រដ្ឋកូវ៉ែត បានចូលរួមកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិហារ, សាលារៀន, វគ្គបណ្តុះ បណ្តាលគ្រូបង្រៀន,សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទេយ្យទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគ ទ្រព្យជួយដល់អ្នកក្រីក្រ )បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធី ស្រាយបួស និងជំនួយគ្រោះធម្មជាតិសម្រាប់សហគមន៏ជនបទ ជាដើម ៕ ដោយ ៖ សំរិត