ព្រឹក​នេះ​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅតំបន់ព្រៃទា

ចែករំលែក៖

https://www.facebook.com/hunsencambodia/videos/1652548644793626/

ភ្នំពេញ​  ៖​ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ និងកម្មការនីប្រមាណ១៤,៦៩៤នាក់ មកពី រោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់កូនក្មួយកម្មករអោយកាន់តែល្អប្រសើរឡើង។

...

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីសំណេះសំណាលនេះ(Live) នៅម៉ោង ៨:០០នាទីព្រឹក បន្តិចទៀតនេះពីតំបន់ព្រៃទា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print