វិភាគអន្តរជាតិ ៖ ផែនដីកំពុងតែសោះកក្រោះអស់ជីជាតិ អាចបំផ្លាញជីវិតមនុស្សនិងជីវចម្រុះ

ចែករំលែក៖

អាកាសធាតុប្រែប្រួល កម្តៅផែនដី ក៏កើន ទឹកសមុទ្រកើនឡើងខ្ពស់ អាចធ្វើ ឲ្យមនុស្សជាតិ រាប់សិបលាននាក់ ស្លាប់ ឬធ្វើចំណាកស្រុក ដោយសារតែកន្លែងរស់ នៅ របស់ពួកគេ ត្រូវលិចលង់ ឬប្រឈម នឹងគ្រោះរាំងស្ងួតមិនអាចដំាដុះបាន ។ នៅពេលអនាគត ផ្ទៃដីមួយផ្នែកធំនឹងត្រូវ លិចលង់ នៅក្នុងទឹកសមុទ្រ និងមួយផ្នែកធំ ទៀតត្រូវក្លាយទៅជាវាលរហោឋាន ក្នុង ពេលដែលមនុស្សជាតិកាន់តែច្រើនឡើងៗនោះ។

ក្រុមអ្នកឯកទេសបានរកឃើញថា បច្ចុប្បន្នមានផ្ទៃដីរហូតដល់១ភាគ៣ ខូច គុណភាព មិនអាចផ្តល់ជីជាតិដល់ជីវចម្រុះ អាចរស់រានបាន បន្ថែមពីនេះ បើនិយាយ ជារួម ផ្ទៃដីប្រមាណជា៦០% ជាទូទៅគឺ មានគុណភាពអន់ ខ្សោះ ខ្វះជីជាតិ ស្ថិត ក្នុងស្ថានភាពភាពមួយ គួរឲ្យព្រួយបារម្ភ ខ្លាំង ដែលជាចំណែកមួយយ៉ាងធំ ធ្វើឲ្យ ភពផែនដី ត្រូវរលាយសាបសូន្យ។

អ្នកវិទ្យាសាស្ត្រចាត់ទុកការខូច គុណភាពដី ជា៤ប្រភេទ។ ទីមួយ គឺខូច បែបសំណឹក ដែលបណ្តាលមកពីការហូរច្រោះរបស់ទឹក។ ទី២ គឺខូចបែបសំណឹក ដែរ តែជាសំណឹកបណ្តាលមកពីខ្យល់ បក់។ ទី៣ គឺខូចគុណភាព បែបធាតុគីមី ពោលគឺជាការបាត់បង់ជីជាតិ លែងផ្តល់ ផល ឬក៏ដីឡើងប្រៃ និងមានជាតិអាស៊ីត កាន់តែខ្លាំងជាដើម។ ចុងក្រោយទី៤ គឺដីខូចបែបរូបរាង មានន័យថា ដីទៅ ជាហាប់ណែន រឹង ឬក្លាយទៅជាខ្សាច់ ម៉ដ្ឋជាដើម។ សរុបជារួម ប្រមាណ៨៣% គឺជាការខូចគុណភាពបែបសំណឹក។ ក្រៅពីនេះ មាន១២% ជាការខូចគុណភាព បែបធាតុគីមី និងមាន៥% ជាការខូចរូប រាង។

មូលហេតុ ដែលនាំឲ្យដីខូចគុណភាព នេះ អាចមានច្រើនយ៉ាងណាស់។ យើង អាចរៀបរាប់ត្រួសៗបាន មានដូចជា ការ ធ្វើសកម្មភាពកសិកម្មដាំដុះ នោះច្រើន ជ្រុលហួសហេតុ ការកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យដីត្រូវប្រឈមមុខនឹងសំណឹកកាន់តែខ្លាំង ហើយជាចុងក្រោយ គ្រោះថ្នាក់ធំ បំផុតនោះ គឺការប្រើប្រាស់សារធាតុគីមី ក្នុងការធ្វើកសិកម្ម ដែលប្រការនេះ ធ្វើឲ្យ ដីខូច ងាប់សារធាតុបម្រុង ហើយឡើង ខ្សោះ ឬហឹរជាដើម។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រុមអ្នក ឯកទេស ស្រាវជ្រាវពីភពផែនដីមកពី១២៨ប្រទេស បានជួបប្រជុំគ្នា ដើម្បីពីភាក្សាស្តីពីស្ថានភាពជីវចម្រុះ នៅលើភពផែនដី បញ្ជាក់ថា ការអស់ជីជាតិ នឹងធ្វើឲ្យជីវចម្រុះដែលទ្រទ្រង់ជីវិតមនុស្សមិនអាច ដាំដុះ បានឡើយ។ ទាំងនោះហើយធ្វើឲ្យមនុស្ស សត្វ ត្រូវប្រឈមនឹងបញ្ហាជាច្រើន ។
ពាក់ព័ន្ធនឹងស្ថានភាព នេះ របាយ ការណ៍របស់អង្គការ មូលនិធិអន្តររដ្ឋា ភិបាល ហៅកាត់ IPBES ក៏បានបញ្ជាក់ផង ដែរថា ជាលទ្ធផលនៃការស្រាវជ្រាវ វិភាគអស់រយៈពេល៣ឆ្នាំ ដោយមានការ ចូលរួម ពីអ្នកជំនាញផ្នែកកសិកម្ម និងអ្នក វិទ្យាសាស្រ្តផ្នែកធរណីវិទ្យា ទូទាំងពិភព លោក សរុបប្រមាណជា១២០ប្រទេស ស្នើ ឲ្យមានវិធានការរួមគ្នាការពារជីវចម្រុះ។

គេបានផ្តួចផ្តើមគំនិត ស្រាវជ្រាវ ទូទាំងពិភពលោក ស្តីពីគុណភាពដីនេះ ដោយសារគេគិតថា វាមានសារសំខាន់ បំផុត សម្រាប់ជីវិតមនុស្សជាតិ និងប្រព័ន្ធ ជីវចម្រុះទាំងមូល។ ដឹងពីស្ថានភាពដី អាចឲ្យយើងទាំងអស់គ្នា មិនថាក្នុងក្រប ខ័ណ្ឌរដ្ឋាភិបាល ឬក្របខ័ណ្ឌអន្តរជាតិ ទាំងមូលទេ អាចកំណត់ទិសដៅ និងគោល នយោបាយ ដើម្បីការពារថែរក្សាដី ឲ្យ មានគុណភាពប្រសើរឡើងវិញ។ របាយការណ៍ស្តីពីគុណភាពដីទូទាំងពិភពលោកនេះ វាគឺជាលើកទីមួយហើយ ដែលអ្នក វិទ្យាសាស្ត្របានរួមគ្នាធ្វើវា។

មនុស្សលោក គឺជាអ្នករងផលប៉ះពាល់ មុនគេ ដោយសារតែ ៩៥% នៃចំណី អាហារដែលមនុស្សយើងបរិភោគ គឺបាន មកពីដីទាំងអស់ ដោយផ្ទាល់ និងដោយ ប្រយោល។ នេះបើយោងតាមតួលេខ របស់អង្គការស្បៀងអាហារពិភពលោក។ ដូច្នេះ បើដីខូចគុណភាព ខ្សោះ គ្មានជីជាតិ មានន័យថា ទិន្នផលនៃការដាំដុះ គឺជា អ្នករងគ្រោះដំបូងគេបង្អស់។ ដីខូចគុណ ភាពកាន់តែច្រើន មានន័យថា ផ្ទៃដីដែល ធ្វើកសិកម្មបាន ក៏កាន់តែរួញខើចដែរ។ បូកបន្ថែមជាមួយនឹងសកម្មភាពសាងសង់អគារ ការចាក់បេតុង ការពង្រីកតំបន់ទីក្រុងទីប្រជុំជនផងនោះ គឺធ្វើឲ្យដីចម្ការ ដីស្រែ មានកាន់តែតិចទៅៗ។

នៅរវាងឆ្នាំ២០៥០ មនុស្សលោកយើង នឹងឡើងចំនួនដល់ទៅ៩ពាន់លាននាក់។ សួរថា មនុស្សកាន់តែច្រើន ផ្ទៃដីធ្វើកសិកម្ម កាន់តែតិច ហើយមានគុណភាពអន់ទៅ ទៀត តើដល់ពេលនោះ មនុស្សបាន អ្វីបរិភោគ ? មិនចាំបាច់ដល់ពេលនោះទេ បច្ចុប្បន្ននេះ គឺយើងកំពុងតែស្ថិតក្នុង ស្ថានភាព ខ្វះស្បៀងអាហារនេះទៅ ហើយ។

លោក Robert Watson អ្នកវិទ្យាសាស្ត្រដែលបានចូលរួមក្នុងរបាយការណ៍នេះ បានមានប្រសាសន៍ថា ការខូចគុណភាពដី គឺមិនមែនជាបញ្ហារបស់តំបន់ណាមួយ តែ ម្នាក់ឯងនោះទេ។ គឺតំបន់ណា ក៏ជួបបញ្ហានេះដែរគ្រាន់តែតិចនិងច្រើន។ ដីខូច គុណភាព គឺវាប៉ះពាល់ទៅដល់គុណភាព ទឹក ហើយនិងធ្វើឲ្យខូចទិន្នផលកសិកម្ម។ ដូច្នេះកាលណាដី ដាំដុះអ្វីលែងកើត លែង​មានប្រភពទឹក នោះប្រជាជននឹងត្រូវតែ បង្ខំចិត្តធ្វើចំណាកស្រុក។ បញ្ហានេះគឺជា បញ្ហាដែលចៀសមិនរួច។

បញ្ហានេះ យើងកំពុងជួបប្រទះហើយ រាល់ថ្ងៃ ជាមួយនឹងការធ្វើចំណាកស្រុក របស់ប្រជាជននៅទ្វីបអាហ្វ្រិករាប់សែននាក់ ដែលនាំគ្នាហែលឆ្លងគ្រោះថ្នាក់ មកសុំ សិទ្ធិជ្រកកោននៅអឺរ៉ុប។ ដីកសិកម្មរួញ ខើច ក៏គឺជាប្រភពមួយនៃជម្លោះ ដណ្តើមដី កើតជាជម្លោះជាតិសាសន៍ និងសង្រ្គាម ទៀតផង។ ដីខូចគុណភាព មិនមែនប៉ះ ពាល់តែជីវិតមនុស្សទេ គឺវាប៉ះពាល់ ដល់ ប្រព័ន្ធជីវចម្រុះ របស់ផែនដីយើងតែម្តង។ ដី គឺជាជម្រកនៃជីវចម្រុះប្រមាណជា២៥% ជុំវិញផែនដី ក្នុងនោះមានសត្វល្អិត សត្វ ល្មូន បាក់តេរី និងផ្សិតជាដើម។ ជីវចម្រុះ ក្នុងដីនេះហើយ ដែលចូលរួមធ្វើឲ្យដីល្អ ហើយហុចផលទៅឲ្យការដាំដុះ តែបើដី ខូច ជីវចម្រុះនេះក៏ហិនហោច ពោលគឺវា វិលជុំចុះឡើង។ ចុងក្រោយ អ្នកដែល អាចផុតពូជ គឺមនុស្សយើងនេះឯង៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print