ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអញ្ជើញបងប្អូនប្រជាពលរដ្ឋអាជីវករដែលបានដាក់តាំងលក់ទំនិញនៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ី បង្ករភាពអនាធិតេយ្យ និងបាត់សណ្តាប់ធ្នាប់សាធារណៈ ដើម្បីណែនាំធ្វើកិច្ចសន្យា និងប្រគល់ជូនត្រឡប់ទៅវិញ បន្ទាប់ពីដកហូតរក្សាទុក និងបានទទួលសារភាពកំហុសរបសខ្លួន ។
លោកអភិបាលខណ្ឌមានប្រសាសន៍ថា : អាជ្ញាធរខណ្ឌមិនចង់រំខានដល់ការប្រកបអាជីវកម្មរកសុីរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែបើមិនធ្វើបែបនេះ បងប្អូនប្រជាពលរដ្ឋមិនរាងចាល និងបន្តលក់នៅទីកន្លែងដែលអាជ្ញាធរហាមឃាត់ដដែល ដូចនេះ រដ្ឋបាលខណ្ឌសូមបន្តអំពាវនាវអោយបងប្អូនរកទីតាំងលក់ដូរអោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានការប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញរបស់យើង៕
សហការី
...