គណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ រៀបចំពិធីប្រគល់សំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការបស់សប្បុរសជនជូនដល់កម្លាំងកងវរសេនាតូចអន្តរាគមន៌លេខ៣៩៤ នារសៀលនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ២០១៨ វេលាម៉ោង ០៣ : ០០នាទីរសៀល គណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ អមដំណើរដោយលោកអភិបាលរងខណ្ឌ មន្រ្តីរាជការ សមាជិក-សមាជិការក្រុមប្រឹក្សាខណ្ឌ-សង្កាត់ លោក-លោកស្រីចៅសង្កាត់ លោក-លោកស្រីមេភូមិ-អនុភូមិ បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ៣៩៤ ស្ថិតនៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានលោកវរសេនីយ៌ឯក យឿង សែ ជាមេបញ្ជាការវរសេនាតូចអន្តរាគមន៌លេខ៣៩៤ ដោយបានចងសម្ព័ន្ធភាពជាមួយរដ្ឋបាលខណ្ឌទាំងពីរកន្លងមក ។

ជាមួយនេះ ថ្នាក់ដឹកនាំគណ:ប្រតិភូរដ្ឋបាលខណ្ឌទាំងពីរបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការបស់បងប្អូនសប្បុរសជនប្រគល់ជូនដល់ដៃកម្លាំងកងទ័ពរបស់យើង ប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយបំផុត ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print