លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខអញ្ជើញចូលរួមជាមួយគណ:ប្រតិភូរាជធានីភ្នំពេញចុះសំណេះសំណាលសួរសុខទុក្ខកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែន៧៩៣

ចែករំលែក៖

ខេត្តព្រះវិហារ៖ នាថ្ងៃទីព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូរាជធានីភ្នំពេញ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ព ដែលចងសម្ព័ន្ធមេត្រីភាពនៅតំបន់ប្រាសាទព្រះវិហារ រួមមានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែន៧៩៣ ឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print