ប្រទះឃើញសពទារនិកាម្នាក់នៅតាមចិញ្ចើមផ្លូវមានស្នាមរថយន្តកិនបែកក្បាលសង្ស័យកើតមិនគ្រប់ខែហើយស្លាប់ត្រូវម្តាយយកបោះចោល

ចែករំលែក៖

ភ្នំពេញ៖សពទារនិកាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅតាមចិញចើមផ្លូវសង្ស័យកើតមិនគ្រប់ខែហើយស្លាប់ត្រូវម្តាយយកទៅបោះចោលរឺម្តាយលេបថ្មាំទម្លាក់ចោលប្រហែលជាកំពុងធ្វើដំណើរត្រូវរលូតចេញហើយទុកចោលនៅកន្លែងកើតហេតុរួចក៏ធ្វើដំណើរទៅបាត់។

ហេតុការណ៍ប្រទះឃើញនោះកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨ស្ថិតនៅតាមចិញ្ចើមផ្លូវលេខ៥ត្រង់ចំណុចមុខរោងចក្រកិនស្រូវ(SSCORP)ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។

សពទារនិកានោះប្រជាពលរដ្ឋបានសន្និដ្ឋានថាមានអាយុប្រហែល៧ខែ(កើតមិនគ្រប់ខែ)ហើយផ្ចិតទារនិកានោះក៏មិនទានជ្រុះទៀត។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុពួកគាត់បានបានដើរមកធ្វើការនៅរោងចក្រម៉ាស៊ីនខាងលើនៅចំនុចកើតហេតុខាងលើស្រាប់តែប្រទះឃើញសពទារកានោះនៅតាមចិញ្ចើមផ្លូវគ្មានស្រកថង់រឺខ្ចប់អ្វើឡើយមានសភាពបែកក្បាលស្នាមរថយន្តកិនបង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកពិនិត្យ។

ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ចួរួចមកសមត្ថកិច្ចក៏បានប្រគល់ឲ្យប្រជាពលរដ្ឋយកទៅបញ្ចុះនិងកប់ចោលក្បែរកន្លែងកើតហេតុ ៕​ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print