រត់​ការ​តុលាការ​មិន​សម្រេច​ កូន​ក្តី​ប្តឹង​មេធាវី​ពីរនាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​

ចែករំលែក៖

ភ្នំពេញ​៖​ក្រុម​គ្រួសារ​ជនជាប់ចោទ​ បាន​ប្តឹង​មេធាវី​ពីរ​នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដោយ​ចោទ​ប្រកាន់​ថា​ បាន​ទទួល​ប្រាក់​ជាង​២ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​រត់​ការ​ជាមួយ​តុលាការ​ដោះលែង​តែ​មិន​បាន​សម្រេច​ ។ សាមី​ខ្លួន​ជា​មេធាវី​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​ ដោយ​ថា​ ធ្វើ​តាម​កាតព្វកិច្ច​និង​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ ។

មេធាវី​រង​បណ្តឹង​នេះ​ គឺ​ លោក​ នូ ចន្ថា និង​ លោក​ ថា សុភ័ក្ត្រ ជា​ក្រុម​មេធាវី​នៃ​ការិយាល័យមេធាវី អិន ស៊ី ធី មាន​ទីតាំង​ផ្ទះ​លេខ​៣០ អឺ​១ ផ្លូវ​៣៥០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

នៅក្នុង​ពាក្យបណ្តឹង​ មានឈ្មោះ ព្រំ ផល្លី និង​ឈ្មោះ ព្រំ ច​ន្នី ជាដើម​បណ្តឹង ដោយបាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ប្តី​របស់​បងប្អូន​ពួកគាត់ ទី​១ឈ្មោះ ស៊ុន សៀង និង​ទី​២​ឈ្មោះ ហេង សាន មានរឿង​រ៉ាវ នៅ​តុលាការ ដោយមាន​ដីកាឃុំខ្លួន​ចំនួនពីរ​សំណុំរឿង​ផ្សេងគ្នា​។​

ក្រោយមក មាន​មន្ត្រី​ធំ​ម្នា​ក់នៅ​សាលាឧទ្ធរណ៍ បាន​ណែនាំ​ពួកគាត់​ឱ្យទៅ​ពឹងពាក់​លោក​មេធាវី នូ ចន្ថា និង​លោក​មេធាវី ថា សុភ័ក្ត្រ ឱ្យជួយ​ការពារ​ក្តី​ឱ្យ ជនជាប់ចោទ​ឈ្មោះ ស៊ុន សៀង និង​ឈ្មោះ ហេង សាន ដោយ​បង់ប្រាក់​ថ្លៃ​សេវា​ការពារ​ចំនួន ៥០០០​ដុល្លារ និង​ឱ្យ​លុយ​ចំនួន ២៥០០០​ដុល្លារ​ដើម្បី​យកទៅ សូក​តុលាការ ឱ្យជួយ​ព​ន្លឿ​ន​ការបើក​សវនាការ​ជំនុំជម្រះ​ក្តី និង​ដោះលែង​ជនជាប់ចោទ​ឱ្យមាន​សេរីភាព​វិញ​។​

ពាក្យបណ្ដឹង​ដដែល​បាន​រៀបរាប់​បន្ដថា លុយ ២៥០០០​ដុល្លារ​នោះ គឺ​លោក​មេធាវី នូ ចន្ថា និង​លោក​មេធាវី ថា សុភ័ក្ត្រ សន្យាថា​យកទៅ ជូន​តុលាការ ដើម្បីឱ្យ​បើកសវនាការ​ជំនុំជម្រះ​ទោស និង​សម្រេច​ដោះលែង​ជនជាប់ចោទ ឈ្មោះ ស៊ុន សៀង និង​ឈ្មោះ ហេង សាន ឱ្យមាន​សេរីភាព​វិញ​ត្រឹម​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ ។ ប៉ុន្តែ​បែរជា​មិនអាច​ធ្វើបាន​ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ ឱ្យជួយ​រក​យុត្តិធម៌​ឱ្យ​តែម្តងទៅ​។​

ពាក់ព័ន្ធ​ករណី​ពលរដ្ឋ​ប្តឹង​នេះ លោក​មេធាវី នូ ចន្ថា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា លោក​មិន​បានដឹង​រឿង លុយកាក់​យកទៅ​សូកប៉ាន់​តុលាការ​អ្វី​នោះទេ លោក​ដឹង​ត្រឹមត្រូវ​ទៅ​ការពារ​សិទ្ធិ​ជូន​កូនក្តី​តាម​កាតព្វកិច្ច និង​វិជ្ជាជីវៈ​តែប៉ុណ្ណោះ រឿង​អ្នកណា​ពុករលួយ​ជា​រឿង​របស់គេ លោក​អត់​ដឹង​នោះទេ​៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print