ភ្នំពេញ៖ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង មន្ត្រីនគរបាល៧រូបទៀត កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចក្រសួងមហាផ្ទៃនៅឡើយ គិតត្រឹមថ្ងៃទី៣០ ខែមីនា នេះជុំវិញអត្តឃាតដ៏អាថ៌កំបាំងរបស់ស្ត្រីស្រស់ស្អាតម្នាក់នៅក្រុងដូនកែវ។
ទោះបីយ៉ាងណា ការសម្រេចបែបណានោះ មជ្ឈដ្ឋានមួយចំនួនកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ
លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ និង មន្ត្រីនគរបាល៧រូបទៀត ត្រូវបានសាកសួរជាច្រើនថ្ងៃណាស់មកហើយ តែពុំទាន់ចេញលទ្ធផលយ៉ាងណាទេ ។
ការសាកសួរដ៏សំខាន់នេះ គឺ ពាក់ព័ន្ធនឹងអត្តឃាតដ៏អាថ៌កំបាំងរបស់ស្ត្រីឈ្មោះ ចែវ សុវឌ្ឍនា មានកូន៣នាក់ ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាជាវិបត្តិស្នេហា។
ប៉ុន្ដែមជ្ឈដ្ឋានជាច្រើន សង្ស័យថា ពុំមែនជាករណីធ្វើអត្តឃាតទេ អាចជាករណីឃាតកម្មច្រើនជាង ៕
ដោយ៖ ចេស្តា