ភ្នំពេញ ៖ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៨អោយដឹងថា បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា រាំស្កុប របស់ផលិតកម្មសាន់ដេ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ម្ចាស់ស្ថានីយទូរទស្សន៍ និងទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ទូរទស្សន៍អនឡាញគ្រប់ប្រភេទ «បញ្ឈប់ការចាក់ផ្សាយ» ដោយសារតែវីដេអូបទចម្រៀងនេះ បានប្រើស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត ដោយគ្មានការអនុញ្ញាតិ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ទីរពេទ្យ និងទឹកចិត្តក្នុងការបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែតទាំងមូល»។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សូមឲ្យម្ចាស់ស្ថានីយទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ ជាយក្រុង
...