ក្រសួងព័ត៌មាន ៖ បញ្ឈប់ការចាក់​ផ្សាយ បទ «​រាំ​ស្កុប​» របស់ផលិតកម្មសាន់ដេ

ចែករំលែក៖

ភ្នំពេញ​ ៖ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៨អោយដឹងថា បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា រាំស្កុប របស់​ផលិតកម្ម​សាន់​ដេ។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ម្ចាស់​ស្ថានីយទូរទស្សន៍ ​និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ «​បញ្ឈប់​ការ​ចាក់​ផ្សាយ​» ដោយសារ​តែ​វី​ដេ​អូ​បទ​ចម្រៀង​នេះ​ បាន​ប្រើ​ស្លាក​​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​គ្មាន​ការ​អនុញ្ញាតិ  និងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុង​ការ​បំពេញការងារ​វិជ្ជា​ជីវៈ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ទាំងមូល​»​។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សូម​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ជូន​ដំ​ណឹង​នេះ​តទៅ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print