ភ្នំពេញ ៖ បើតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គិតពីម៉ោង២រសៀលថ្ងៃទី២៩ដល់ម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក(យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៥នាក់(ស្រី២នាក់) រងរបួសធ្ងន់ ៦នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូ ៩គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ១គ្រឿង ។មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ១៣នាក់(យប់១៣នាក់)។
រីឯមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់៣នាក់) ប្រជែង ១លើក(ស្លាប់១នាក់) ស្រវឹង ២លើក(ស្លាប់១នាក់) ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣០ថ្ងៃ ចាប់គិតពីថ្ងៃទី០១ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កើតឡើងចំនួន ២៥១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៤៥នាក់ របួសសរុប ៤១៣នាក់ របួសធ្ងន់ ២៥៣នាក់ របួសស្រាល ១៦០នាក់ ៕ ឆ ដា