រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលអោយយុវជនម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះ ជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តកុងតឺន័របើកបុកកាលពីវេលាម៉ោង៧យប់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ នៅខាងលិចជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ហេង រិទ្ធរាជ  ភេទប្រុសអាយុ ១៣ឆ្នាំ ជាសិស្សនៃវិទ្យាល័យបែកចាន ស្នាក់នៅភូមិបែកចានឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ (ស្លាកលេខដាច់បាត់) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រ សណ្តោងកន្ទុយដឹកដែកសរសៃ ក្បាលពណ៍សពាក់ស្លាកលេខភ្នំពេញ3D 5506 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាហើយបានបុកម៉ូតូនិងកិនបណ្តាលអោយអ្នកជិះម៉ូតូស្លាប់ម្នាក់របួសធ្ងន់២នាក់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយពេលក្រោយរីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕សុខាសែនជ័យ
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print