ខេត្តស្ទឹងត្រែងៈ រថយន្តធុនយក្សប្រភេទV1ដឹកឈើនាង នួនចេញពីរស្រុកសៀមប៉ាង ជញ្ចនចេញពីរដ្ឋបាលព្រៃឈើស្រុកនឹងសង្កាត់រដ្ឋបាលណាអូង តែពលរដ្ឋសង្ស័យ ថាមានការ ឃុបឃិតគ្នាជាប្រព័ន្ធឬជាលក្ខណៈអាថ៍កំបាំង ព្រោះស្របពេលនេះគណៈបញ្ចាការឯកភាពខេត្តចេញបញ្ចាឲ្យបិតការដឹកជញ្ចូនឈើខុសច្បាប់គ្រប់ប្រភេទ តែពេលនេះបែជាមានរថយន្ត ខ្នាត់យក្សឡើងមកឈើនាងនួនទៅវិញ ធ្វើឲ្យមានការភ្ញាក់ភ្អើលដល់ពលរដ្ឋនៅទីនោះ ហើយឈើនេះវាអាចនឹងនាំចេញទៅក្រៅប្រទេសច្រើនជាង សកម្មភាពលើកឈើដាក់រថយន្តនេះ ធ្វើនៅថ្ងៃព្រហស្បត៍ ១៣កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។
ប្រភពពីរពលរដ្ឋបាននិយាយថាៈ ខណៈពេលដែលគណៈបញ្ចាការឯកភាពខេត្តចេញចរាចរណ៍បិត បទល្មើសដឹកជញ្ចូញផលអនុផលព្រៃឈើខុសច្បាប់គ្រប់ប្រភេទ ស្របនឹងសារាចរណ៍របស់ក្រសួងកសិកម្ម ឲ្យផ្អាកការដឹកជញ្ចូនជំនួញឈើចេញពីរបាទអាង សេសានក្រោមពីរស្រាប់តែឃើញរថយន្តធុនយក្ស មកលើកឈើនាងនួនក្នុងផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងទៅវិញ នឹងលួចដឹកឈើតាមរថយន្ត កាមរីឆ្លាមតូចៗនឹងសាំយ៉ុងបង្កប់ ចេញនូវពេលយប់ នឹងឈើគ្រឿងផ្ទះនៅតែចរាចរណ៍ដូចធម្មតាដដែល ដូចជាមិនខ្លាចរអារនឹងបទបញ្ចារបស់គណៈបញ្ចាការខេត្តបន្តិចសោះ ប្រហែលជាមន្ត្រីថ្នាក់ក្រោមលួចបើកភ្លើងខៀវ ល្មើសនឹងបញ្ចាលោកអភិបាលខេត្តហើយមើលទៅ នឹងប្រឆាំងបទបញ្ចារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងថែមទៀតផង។
ជុំវិញរឿងនេះលោកលៀង សេង ប្រធានមន្ទីកសិកម្មខេត្ត បានឲ្យដឹងនូវរសៀលថ្ងៃទី៣០ខែមីនានេះថា បញ្ហាដែលឡានយ៉ីឌុបដឹកឈើនៅរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងនោះ គឺជាឈើដេញថ្លៃពីររដ្ឋបាលព្រៃឈើខេត្ត នឹងមន្ទីរកសិកម្មខេត្តព្រោះគេមានច្បាប់ត្រឹមត្រូវទើបគេហៀនដឹកហើយឈើនោះ ជាឈើជំរុះមាននាងនួន មានឈើធ្នុងនឹងឈើគ្រឿងផ្ទះក៍មានដែរ។ លោកបានបន្តទៀតនូវចម្ងល់របស់អ្នកសារព៍ត៌មានយើង ក៍ដូចការងឿងឆ្ងល់របស់ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល អំពីរបញ្ហារឮថាបិតមិនឲ្យរថយន្តដឹកឈើ្រគ្រប់ប្រភេទមិនថារថយន្តសាំយ៉ុងនឹងរថយន្ត គូរ៉េ រថយន្តកែឆ្នៃ នឹងរថយន្តយ៉ីឌុប ចេញពីរស្រុកថាឡាបរីវ៉ាត់ នឹងស្រុកសៀមប៉ាងខាងលើ ក្នុងខេត្តស្ទឹងត្រែងនោះ។ លោកបញ្ចាក់ថាគឺគណៈបញ្ចាការឯកភាពខេត្តចេញបទបញ្ចា ឲ្យបិតហើយ ទៅតាមចរាចរណ៍ នែនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាឲ្យផ្អាក់នោះតែនៅតែដឹកបានព្រោះវាលួចចេញ លោកថាបើឃើញលោកនឹងចាប់ហើយមិនឲ្យចេញរួចទៀតទេ ព្រោះលោកបានដាក់កម្លាំងចម្រុះត្រៀមទប់ស្គាត់រួចរាល់ហើយ តែចំពោះដែលរថយន្តចេញរួចបាននោះ គឺវាលួចចេញពេលកម្លាំងលោកដេកលក់ ហើយក្រុមឈ្មួញដែលលួចចេញនោះលោកកំពង់ឲ្យកម្លាំងស្រាវជ្រាវបន្តទៀតបើឃើញមិនអាចឲ្យរួចខ្លួនទៀតនោះទេ។
គួរបញ្ចាក់ថាក្នុងការដឹកជញ្ចូញផលអនុផលព្រៃឈើខាងលើ មិនថាគណៈបញ្ចាការឯកភាពខេត្ត ចេញបទបញ្ចាឲ្យបិតក៍ដោយ ក៍នៅតែឃើញសកម្មភាព ដឹកជញ្ចូនឈើនោះអត់ច្បាបដែល ប្រហែលជាមានការលួចឃុបឃិត ជាមួយសមត្ថកិច្ចនៅដងផ្លូវនោះហើយ ហើយធ្វើនេះគ្រាន់ឲ្យល្អមើលដើម្បីបញ្ចាក់ឲ្យឃើញថាសមត្ថកិច្ច បានអនុវត្តន៍តាមបទបញ្ចាថ្នាក់លើ នឹងមេរបស់ខ្លួនធាត់បិតមុខចេញក្រោយ មាត់ថាទេដៃអ្នកលូកយកលុយ បិតថ្ងៃយប់ស្ថាត់បើកឲ្យចេញ រួចឆ្លើយថាដេកលក់ឈ្មួញលួចចេញទៅវិញ។
រឿងនេះសូមឯកឧត្តម អភិបាលខេត្តមេត្តាតាមដានមន្ត្រីសមត្ថកិច្ចជំនាញក្រោមឱវាត កំឲ្យចេះតែដាក់ក្បាលឡានចាំយកលុយថ្នូរដោះលែងឲ្យឈ្មួញចេញនៅពេលយប់ដដែល។ រួមនឹងឯកឧត្តមក្រសួងកសិកម្ម នឹងឯកឧត្តមក្រសួងបរិស្ថាន មេត្តាកំមើលរំលងអីបញ្ហារឿងនេះ កំឲ្យបិតឬទប់ស្កាត់តែមាត់ នឹងក្រដាសតែការអនុវត្តន៍វិញគ្មានប្រសិទ្ធភាព ៕ ដោយ! មាស សុផាត