ឃាត់ជនជាតិចិន៦នាក់ ពីបទបង្ខាំងមនុស្ស ដើម្បីធ្វើទារុណកម្មលើរាង្គកាយ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជាបានរកឃើញទីតាំងបង្ខាំងមនុស្សធ្វើទារុណកម្មលើរាង្គកាយ  លើជនជាតិចិនដូចគ្នា និង ឈានដល់​ការ​បង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង៤រសៀល​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នៅចំណុចផ្ទះលេខ០១៥ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ប្រតិការបង្ក្រាបនិងឃាត់ខ្លួន ដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យ​ការ​អមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ជាជន​ជាតិ​៦នាក់ ពាក់ព័ន្ធ​ករណីបង្ខាំងមនុស្សធ្វើទារុណកម្ម ដោយយកខ្សែចំណងជ័រ​ ចងដៃរឹត រួចធ្វើទារុណកម្មរាង្គ​កាយទៅលើជនជាតិចិនដូចគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចុះបង្ក្រាប កម្លាំងបានទទួលព័ត៌មាន ដោយជនជាតិចិនរងគ្រោះបានធ្វើជាសញ្ញា យកដៃសំពះ គោលបំណងឲ្យជួយអន្តរាគមន៍ខ្លួនផង ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចូលជួយអន្តរាគមន៍ កម្លាំងបានរកឃើញនិងជួយជនរងគ្រោះបាន ១១នាក់ មាន៥នាក់រងរបួសស្នាមលើខ្នង និងផ្ទៃមុខ ដែលជនសង្ស័យធ្វើទារុណកម្មយក​រំពាត់​ឈើវាយលើខ្នង និងវាយមុខ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង៥នាក់ ៖

ទី១-ឈ្មោះ Wang Kun ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិចិន មុខរបរ គ្មាន។ ២-ឈ្មោះ Zov Chong Yan ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរគ្មាន។ ៣-ឈ្មោះ Liu Ya Zhou ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន។ ៤-ឈ្មោះ Wang Xing Ang ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ គ្មាន។ ៥-ឈ្មោះ Li Jao Ping ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ចិន មុខរបរគ្មាន។

ដោយឡែកជនសង្ស័យទាំង៦នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ៖

១-ឈ្មោះ Jiang Cheng Cheng ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ២-ឈ្មោះ Ta Xing ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៣-ឈ្មោះ Hnny Xiao Hony ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៤-ឈ្មោះ Xu Hao ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៥-ឈ្មោះ Cheng Kun ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៦-ឈ្មោះ Niu Yang  ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។

ជនជាតិចិនទាំង១១នាក់ខាងលើ ស្នាក់នៅបណ្តោះអាសន្ននៅផ្ទះលេខ០១៥ ផ្លូវលេខ​៣៦៩ ភូមិចំពុះ ក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងពុំមានលិខិតឆ្លងដែនទាំងអស់។

វត្ថុតាងចាប់យករួមមាន ៖ ខ្សែចំណងជ័រមិនទាន់ប្រើ១ដុំ, ខ្សែចំណងជ័រប្រើរួចមួយចំនួន, Ipaid ១គ្រឿង, កុំព្យូរទ័រ លេបថបមួយកំប្លេ, ទូរស័ព្ទដៃ៩គ្រឿង ( iPhone ៧គ្រឿង, Oppo ២គ្រឿង), លុយចំនួន៧០ដុល្លារ, លុយខ្មែរ ៣ម៉ឺន រៀល និងកូនសោរ ២ចង្កោម។

បច្ចុប្បន្នជនជាតិចិនទាំង១១នាក់ រួមនឹង​វត្ថុតាង ត្រូវបាន​នាំមករក្សាទុក និងសាកសួរនៅ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print