ច្បាស់​ការណ៍​ហើយ​ ស្រីស្អាត​ស្លាប់​នៅ​ក្រុង​ដូនកែវ​ ជា​ករណី​ឃាតកម្ម​ ,​ នគរបាល​ពុំ​ទាន់​បញ្ជូន​ដល់​តុលាការ​ទេ

ចែករំលែក៖

ភ្នំពេញ​ ៖ ​ស្រីស្អាត​ដែល​បម្រើ​ការងារ​នៅ​រដ្ឋសភា​ ស្លាប់​យ៉ាង​អាថ៌កំបាំង​ ដែល​សមត្ថកិច្ច​ធ្វើ​របាយការណ៍​ថា​ជា​អំពើ​អត្តឃាត​នោះ​ ឥឡូវ​ការ​ពិត​ត្រូវ​បាន​បង្ហាញ​ គឺ​ ជាករណី​ឃាតកម្ម​ ដែល​មាន​លោក​ ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរ បាល​ខេត្ត​តាកែវ​ ត្រូវ​ជា​បងប្រុស​លោក​ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ ជាប់​ពាក់ព័ន្ធ​ករណី​នេះ​ ។

នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​៣១​ ខែ​មីនា​ នេះ​ ពុំ​ទាន់​ឃើញ​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៥នាក់​ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ឡើយទេ​ ។

​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​នឹង​បង្អួច​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ មិនមែនជា​ករណី​អត្តឃាត​នោះទេ គឺជា​ការ​អំពើ​ឃាតកម្ម​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​ទៀត​ អាច​ពាក់ព័ន្ធ​ករណី​ដ៏​កក្រើក​នេះ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print