ភ្នំពេញ៖ លោក ឡាយ វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ក្រោយមកដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ នេះជារឿងពិត ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថារូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា»។
ទោះជាបែបណាក៏ដោយ ករណីនេះអាចនឹងត្រូវលាតត្រដាង ថាតើមាននរណាទៀតនៅពីក្រោយ អំពើឃាតកម្មនេះ ខណះប្រជាជនទូទៅនៅតែឆ្ងល់ថា៖
ទី១-ចាប់ជនដៃដល់បានហើយ មានទាំងអតីតៈស្នងការរង លោក ឡាយ ណារិទ្ធ បងប្រុសលោក ឡាយ វណ្ណះ អតីតៈអភិបាលខេត្តតាកែវ និងមនុស្ស៤នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។
ទី២-គេឆ្ងល់ថាអ្នកទាំងនោះ ជាជនដៃដល់ ចារីប្រព្រឹត្តផ្ទាល់ ពួកគេត្រូវមានគំនុំ ឬទំនាស់អី ជាមួយស្រ្តីរងគ្រោះ។
ទី៣-តើកន្លងមកពួកគាត់ធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះដែរឬទេ …ហើយក្នុងកម្រិតណា.?
ទី៤-តើគាត់សម្លាប់ស្ត្រីរងគ្រោះនេះ បានចំណេញអ្វី ឬបានផលប្រយោជន៍អី.?
ទី៥-ធម្មតាឃាតករ មុននឹងសម្រេចចិត្តសម្លាប់នរណាម្នាក់ ជាបឋមមានកត្តា៣ កត្តាទី១-សម្លាប់ដើម្បីដោះស្រាយបញ្ហា ឬក៏បិទបាំងនូវអំពើទាំងឡាយ រវាងជនរងគ្រោះនិងជនដៃដល់ កត្តាទី២-ការសម្លាប់របស់ឃាតករ គឺក្នុងន័យសុីឈ្នួល ដើម្បីបានលុយ លាភសក្ការៈពីអ្នកជួល កត្តាទី៣-ការសម្លាប់ជនរងគ្រោះគឺដើម្បីផ្គាប់ផ្គន់ និងសាងគុណសម្បត្តិចំពោះចៅហ្វាយនាយ ឬអ្នកមានគុណរបស់ខ្លួន។ ចឹងហេតុផល លោក ឡាយ វណ្ណះ លើកឡើងខាងលើមិនសមស្រប ប៉ុន្តែរឿងនេះមានតែមន្ត្រីនគរបាលយុត្តិធម៍ និងស្ថាប័នតុលាការទេ ទើបបើកវាំងននខ្មៅងងឹតនេះ អោយភ្លឺស្រឡះបាន។ ដោយឡែក លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់កាសែតក្នុងស្រុក ថារឿងនេះបញ្ចប់ត្រឹម លោក ឡាយ វណ្ណះ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ បើតាមលោក ខៀវ សុភ័គ ៖ “រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ…. យើងមិននឹកស្មានថា គ្រាន់ហ៊ានធ្វើបែបនេះ គាត់ឧស្សាហ៍ទៅទីនោះញឹកញាប់… ជារឿងធម្មតាទេ ពីព្រោះគាត់ជាអភិបាលខេត្ត… រហូតមកទល់ពេលនេះ មិនទាន់ចាប់ខ្លួន តែកម្លាំងយើងឃ្លាំមើលរហូត ពីព្រោះមិនទាន់មានដីកា… ឲ្យតែមានបញ្ជាចាប់ភ្លាម”៕
ដោយ៖ សុខ ខេមរា