ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ត្រីជាជនជាតិថៃម្នាក់រួមជាមួយថ្នាំញៀនជិត២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេតខេត្តសៀមទទួលផែនបង្ក្រាបគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិថៃ។
លោកស្នងការរងបន្តថាប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ ពីឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ,ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ដោយមានការចូលរួម សហការរបស់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប និង គយរដ្ឋាករច្រកទ្វារអន្តរជាតិខេត្តសៀមរាប មន្ទីរប្រឆាំងគ្រឿងញៀន សម្របសម្រួល ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
នៅក្នុងយុទ្ធនាការបង្ក្រាបនេះលោកបានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទ ស្រី ព្រមទាំងវត្ថុតាងដែលដកហូតបាននោះមាន គ្រឿងញៀនប្រភេទ កូកាអ៊ីន ចំនួន ១ពាន់៦៩២ក្រាម ហើយត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៨ ៕ប៊ុនរិទ្ធី