នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយនគរបាលព្រហ្មទណ្ឌ​ ចុះឃាត់ខ្លួនជនសង្ស័យជាប្តីចិត្តធ្យូង ជាបន្ទាន់​ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ​ រងនូវកណ្តាប់ដៃហើមមុខ មាត់ ភ្នែក ជាដំណំ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី​១​ ខែ​មេសា​ ឆ្នាំ​២០១៨​ បន្ទាប់ពីបានទទួលដំណឹងអំពីករណី​ ហឹង្សា​បង្កឡើងដោយបុរសជាប្ដី​ឈ្មោះ​ សរ​ ចន្នីរឹទ្ធ​ អាយុ​ ៣២​ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៦៣​ ដេ​ ផ្លូវ​ ៥៣​ បេតេ​ ភូមិ​ ក្បាល​ទំនប់​ សង្កាត់​ បឹងទំពុន​ ខណ្ឌ​ មានជ័យ​ ទៅលើប្រពន្ធ​បណ្ដាលអោយរបួសផ្ទៃមុខ​ និង​ ភ្នែក​ ធ្ងន់ធ្ងរ​ លោកនាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ចុះស្រាវជ្រាវជា​បន្ទាប់ដើម្បី​ចាប់ឃាត់ខ្លួន​ជនល្មើសមក​ទទួលខុសត្រូវចំពោះមុខច្បាប់​។
គួរំលឹកថា៖ នារីរងគ្រោះម្នាក់ ត្រូវបានប្តី និងក្រុមគ្រួសារខាងប្តី វាយធ្វើបាបយ៉ាងធ្ងន់រហូតដល់ពិកាភ្នែកម្ខាង នឹងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យឯកជន ក្នុងទីក្រុងភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១២ រំលងអាទ្រាធ។
សមត្ថកិច្ចបានអោយដឹងថា៖ បុរជាប្តីមានឈ្មោះ សរ ចន្នីរិទ្ធ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកក្រុមហ៊ុន លក់ប្រេងម៉ាសុីនម៉ូលី មានទីលំនៅ ផ្ទះ៦៣ដេ ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ និងប្រពន្ធជាជនរងគ្រោះ មានឈ្មោះឆេង សុខរ៉ា ជនជាតិខ្មែរ អាយុ៣២ ជាបុគ្គលិកធនាគា រ មានទីលំនៅផ្ទះកើតហេតុខាងលើ។
ហេតុការណ៏នេះបានអោយដឹងទៀតថា ៖ បុរសជាប្តី ក្រៅពីម៉ោងធ្វើការបានដើរផឹកសុី និងមានស្រីញី ស្ទើររាល់យប់ ប៉ុន្តែប្រពន្ធមិនដែលសួរនាំឫរករឿងម្តងណាឡើយ លុះមកដល់ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៨ ដោយឃើញសភាពប្តីស្រវឹងខ្លាំងនិងលឺរអ៊ូខ្លាំងពេក!! ក៏បានសួទៅប្តីថា តើបងមានរឿអីជាមួយអ្នកណា? គ្រាន៉តែលឺសំលេងប្រពន្ធប៉ុណ្ណឹង លោកប្តីបានជេរប្រពន្ធថា មីចុយម្រ៉ាយ!! កុំចេះដឹងរឿងអញ ប្រយ័ត្នអញ យកកំបិត អារក ចោល។ ប្រពន្ធក៏បានតបវិញថា៖ គ្រាន់ខ្ញុំសួរប៉ុណ្ណឹងហេតុអីចាំបាច់ជេរដល់ម្តាយម្រាយខ្ញុំៗ មិននៅជាមួយអ្នកឯងឯណា ក្រែងសព្វថ្ងៃណឹងខ្ញុំរស់នៅជាមួយម្តាយអ្នកឯងតើ? គ្រាន់តែលឺប៉ុណ្ណឹងក៏ស្រែកថាយើ មីង៉ែងហ៊ានជេរម្តាយយើងផង រួចក៏ស្ទុះទៅវាយប្រពន្ធ បីបួនដៃ និងចាប់បោចសក់ខ្ទប់ជញ្ជាំង ទាត់និងលោតធាក់នាង រហូតបែកឈាមពេញភ្នែក និងស្រែកផ្អើលអ្នកជិតខាង ទើបឈប់។
គួរបញ្ជាក់ថា មុនពេលបុរសជាប្តីវាយប្រពន្ធ ក្រុមគ្រួសារខាងប្តីបានឃើញ និងឈរមើលគ្រប់គ្នា ប៉ុន្តែមិនជួយឃាត់ តែព្យាយាមវាយនាងថែមទៀត(ម្តាយក្មេក)។
ក្រោយពេលកើតហេតុបានប្រហែល១ម៉ោងនាងបានអោយអ្នកជិតខាង ជូនទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ(សង្កាត់បឹងទំពន់) ប៉ុន្តែលោកប៉ូលិសបានត្រឹមតែទទួលពាក្យបណ្តឹង និងថតរបួសស្នាកស្នាមជនរងគ្រោះតែប៉ុណ្ណោះ ទុកចោល អោយត្រជាក់ដូគូទលោកនេន។ ដោយគ្មានដំណោះស្រាយ និងគ្មានការអន្តរាគមន៏ពីលោកប៉ូលីសប៉ុស្តិនោះទេ។
រំលងបាន១ថ្ងៃនាងបានធ្វើដំណឹរទៅរកម្តាយនៅខេត្តកំពង់ចាម ហើយក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការ។
ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំឃើញមានដំណឹងនៅឡើយ។
គួរអាណិតនាងណាស់ ជាង១សប្តាហ៏ ហើយភ្នែកនាងនៅតែហើមឈាមមិនឈប់ ហើយមិនបានទៅធ្វើការទៀត។ តើពេលណាទើបរកយុតិ្តធម៍ជូននាងទៅ។
ចុងក្រោយភាពអយុត្តិធម៍បងដោយប្តីចិត្តខ្មៅទើបនាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយនគរបាលព្រហ្មទណ្ឌ​ ចុះឃាត់ខ្លួនជនសង្ស័យជាប្តីចិត្តធ្យូង ជាបន្ទាន់​ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ​ រងនូវកណ្តាប់ដៃហើមមុខ មាត់ ភ្នែក ជាដំណំ ចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print