សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះក៏ដូចឆ្នាំមុន ខ្ញុំនិងភរិយានឹងទៅចូលរួមសង្រ្កាន្តនៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់លើPageសម្តេចថា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ច្បាស់ណាស់បងប្អូនជនរួមជាតិប្រាកដជាមានគម្រោងទៅកំសាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសកម្ពុជា។ នេះក៏ជាឱកាសចំពោះកូនក្មួយយុវជន និងទេសចរបរទេសដែលចង់ស្វែងយល់អំពីបុណ្យប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា។ សូមអញ្ជើញចូលរួមមកកំសាន្តសប្បាយគ្រប់ៗគ្នា។

សម្តេចមានប្រសាសន៍បន្តថា៖ ឆ្នាំនេះក៏ដូចឆ្នាំមុន ខ្ញុំនិងភរិយានឹងទៅចូលរួមសង្រ្កាន្តនៅខេត្តសៀមរាប។ សង្ឃឹមថាបងប្អូននឹងចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មីទាំងអស់គ្នានៅលើទឹកដីអង្គរដ៏បរវររបស់យើង។

សន្តិភាពកាន់តែស្ថិតស្ថេរ ឱកាសកាន់តែមានទ្វេ ភាពភាពសុខដមរម្យនាក៏កាន់តែរឹងមាំយូរអង្វែង។ អរគុណបងប្អូនជនរួមជាតិដែលចូលរួមថែរក្សាការពារសន្តិភាពដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍រីកចម្រើន។

សម្តេចបន្តថា៖ នៅរសៀលនេះ ខ្ញុំនឹងទៅដង្ហែព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតនៃយើងយាងវិលត្រឡប់ពីទីក្រុងប៉េកាំងមកកម្ពុជាវិញ។

សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print