លោករដ្ឋមន្ត្រី លឹម គានហោ និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយឯកឧត្តម Sommad PHOLSENA រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គឡាវ

ចែករំលែក៖

ខេត្តសៀមរាប៖ រសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយឯកឧត្តម Sommad PHOLSENA រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គឡាវ ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ លើវិស័យទឹក និងឧតុនិយម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវផងដែរ ។

ជាការឆ្លើយតបនឹងការអញ្ជើញនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានជម្រាបជូនភាគីមិត្តឡាវថា ឯកឧត្តមនឹងពិនិត្យលទ្ធភាពសមស្របណាមួយ ដើម្បីដឹកនាំគណ:ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print