ម៉ាឡេស៊ី៖ លោក អូស្មាន ហាស្សាន់៖ កម្ពុជាមានលទ្ធភាព និងសមត្ថភាព គ្រប់គ្រាន់ ដើម្បីផលិតវិស័យឧស្សាហកម្ម ហាឡាល់នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន នោះក៏ដោយ មានការជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ ពីមហាមិត្ដម៉ាឡេស៊ី ផងដែរ ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋ និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគុណ ភាពហាឡាល់កម្ពុជា បានបញ្ជាក់បែបនេះ ខណៈ លោកចូលរួម ក្នុងឱកាសដែល ព្រះអង្គម្ចាស់ HRH Sultan Nazrin Muizzuddin Shah សម្ដេច នៃរដ្ឋ Perak ម៉ាឡេស៊ី យាង សំណេះសំណាល ជាមួយសមាជិក អ្នកវិនិយោគ វិស័យហាឡាល់ អន្ដរជាតិ អំពីលទ្ធផលដំណើរ ការកម្មវិធីបញ្ចប់ សន្និសីទហាឡាល់អន្ដរជាតិ ដែលមាន៦០ ប្រទេសចូលរួមនោះ នៅសណ្ឋាគារ Mandarin Orental ទីក្រុង កូឡាឡាំពួរ កាលពីរាត្រីថ្ងៃព្រហស្សតិ៏ ៥រោច ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៥ មេសា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ចក្ខុវិស័យសំខាន់ៗជាច្រើន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា រហូតបានទទួលនូវភាពជោគជ័យលើកំណើន សេដ្ឋកិច្ច៧% ដ៏ត្រចះត្រចង់ និងត្រូវបានឆាកអន្តរជាតិកោត សរ សើរ ។ ក្នុងចំណោមយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពេលនេះ ឧស្សាហកម្មហាឡាល់ គឺជាផ្នែកអទ្ធិភាព មួយយ៉ាងសំខាន់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ជំរុញឲ្យដំណើរការបានឆាប់រហ័ស ដើម្បីជ្រៀតចូលក្នុងទីផ្សារនៃសមាហរណកម្មហាឡាល់អាស៊ាន ដ៏ខ្លីខាងមុខនេះ ។
ព្រះអង្គម្ចាស់ HRH Sultan Nazrin Muizzuddin Shah ក្នុងនាមជា សម្ដេច នៃរដ្ឋមួយរបស់ម៉ាឡេស៊ី បានកោតសរសើរពីការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិ បាលកម្ពុជា ក្នុងនាមជាសមាជិកប្រទេសអាស៊ាន នៅក្នុងភូមិផងរបង រួមគ្នា ហើយក៏បានបង្ហាញនូវការផ្តល់កម្លាំងចិត្ត ប្ដេជ្ញាថានិងជួយជ្រោមជ្រែងឲ្យកម្ពុជា ឆ្ពោះទៅចាប់យក ឧស្សាហកម្មហាឡាល់ ដោយជោគជ័យ ចំពោះដំណើរ ឆ្ពោះទៅ សមាហរណកម្មអាស៊ាន ក្នុងពេលឆាប់ៗខាងមុខ នេះ ៕ ដោយ៖ សំរិត