បុរស​ម្នាក់​ជិះ​ម៉ូតូ​រេ​បុក​ម៉ូតូ​គេ​សង​អស់​១៥០​ដុល្លារ

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​រង​របួសធ្ងន់​ស្រាល​ ដោយសារ​ភាគី​ម្ខាង​ដែល​ស្រវឹងស្រា​បើក​ម៉ូតូ​ជ្រុល​មក​បុក​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​កៀប​ជាប់​លើ​គ្នា​ ឯ​អ្នក​ជិះ​ខ្ទាត​រង​របួស​៤​នាក់​។​

Nita-7-A-11-Full

​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​មុខ​ភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​បង្ក​ម៉ាក​ស្កុប​ពី​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU5943​ បើកបរ​ពី​កើត​ទៅ​លិច​ ដោយ​ស្ថានភាព​ស្រវឹង​ខ្លាំង​។​ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT0191​បើកបរ​ពី​កើត​ទៅ​លិច​ស្រប​ទិស​គ្នា​ជិះ​គ្នា​៣​នាក់​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​។​

​តាម​សម្ដី​រៀបរាប់​របស់​ភាគី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គាត់​កំពុង​ជិះ​ឌុ​ប​គ្នា​ជា​ធម្មតា​ ស្រាប់តែ​មាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ​ ហើយ​ក៏​បាន​ជ្រុល​មក​បុក​ម៉ូតូ​របស់​គាត់​ចំ​ផ្នែក​ខាងស្តាំ​ បណ្ដាល​ឲ្យ​បុក​ជាប់​ ធ្វើ​ឲ្យ​ម៉ូតូ​គាត់​ដួល​គរ​លើ​ម៉ូតូ​បង្ក​ទៅ​វិញ​។​

​ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ភាគី​ទាំ​ពីរ​ បាន​ចរចា​ដោះស្រាយ​គ្នា​បញ្ចប់រឿង​ នៅ​កន្លែង​កើត​ដោយ​ភាគី​ម៉ូតូ​បង្ក​ព្រម​សង​សំណង​ចំនួន​១៥០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​៕​

Nita-7-A-10-Full

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print