ចៅអធិការ​វត្ដ​ភ្នំ​ទំពែក​បញ្ចេញ​ ហឹ​ង្សា​ទៅ​លើ​អ្នក​លក់ដូរ​ក្នុង​វត្ដ​ ពេល​អង្គ​ឋិ​ន​ទាន​ហែរ​ចូល

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ ប្រជាពលរដ្ឋ​រស់នៅ​ ភូមិ​ស្វាយ​តំណាក់​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ ស្អាង​ បាន​រាយការណ៍​មក​ថា​ ចៅ​អ​ធិ​ ការ​វត្ដ​ភ្នំ​ទំពែក​ព្រះ​នាម​ ស៊ុំ​ សំ​អឿ​ន​ ព្រះ​ជន្ម​ជាង​៥០​វស្សា​ បាន​វាយដំច្រំធាក់​ ទាត់​ទៅ​លើ​ប្រជាពលរដ្ឋ​ប្រមាណ​២​ទៅ​៤​នាក់​ ដែល​កំពុង​ដាក់​កញ្ច្រែង​កង្កែប​ បោក​ ច​ង្រិ​ង​លីង​ លក់​ដំឡូង​ ពោត​ស្ងោរ​ លក់​នៅ​ក្នុង​បរិវេណ​វត្ដ​ក្នុង​ពិធី​ទទួល​អង្គ​ឋិ​ន​ទាន​ហែរ​ចូល​មក​វត្ដ​ភ្នំ​ទំពែក​កាល​ ពី​យប់​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ មកនេះ​ ។​

IMG_5460

​តាម​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ លក់ដូរ​សណ្ដែកដី​លក់​ក្រឡាន​ដែល​មក​ពី​ស្រុក​កោះធំ​បាន​អះអាង​ថា​ នៅ​យប់​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ពួក​គាត់​បាន​ មក​រៀបចំ​កន្លែង​លក់​នៅ​ក្នុង​វត្ដ​ភ្នំ​ទំ​ពេក​ ខណៈ​ដែល​អង្គ​កឋិនទាន​បាន​ដង្ហែរ​ចូល​ លុះ​កំពុង​ដាក់​លក់​ដូច​រាល់ដង​ ស្រាប់​ តែ​បានឃើញ​លោក​ចៅអធិការ​វត្ដ​ ព្រះ​នាម​ ស៊ុំ​ សំ​អឿ​ន​ បាន​ចេញ​មក​ឡូឡា​ ឆ្ការដៃឆ្ការជើង​ជេរ​ប្រមាថ​មក​លើ​ពួក​ គាត់​យ៉ាង​ខ្លាំងៗ​ថា​អញ​មិន​ឱ្យ​នាង​ឯង​ លក់ដូរ​ក្នុង​វត្ដរ​ញេ​ុ​រ​ញៃ​ុ​ណាស់​ចេញ​ឱ្យ​ អស់​ទៅ​ ។​ ឃើញ​ទ​ង្វើ​ចៅអធិការ​វត្ដ​ធ្វើ​ ដូចនេះ​ពួក​គាត់​មិន​តបត​ឡើយ​គឺ​នៅ​ លក់ដូរ​ធម្មតា​ស្រាប់តែ​លោកតា​ខឹង​ កាន់តែ​ខ្លាំង​ក៏​បាន​ស្ទុះ​មក​ទាត់​ធាក់​ឥ​វ៉ា​ន់​លក់ដូរ​របស់​ពួក​គាត់​ឃើញ​ដូច្នេះ​ពួក​ គាត់​ខ្លះ​នាំ​គ្នា​អូស​រទេះ​ កញ្ច្រែង​ ល្អី​ ចេញ​ ព្រោះ​ខ្លាច​ខាតបង់​ហើយ​ក៏​បាន​ប្រតាយ​ ប្រតប់​គ្នា​ទៀត​ផង​ដោយ​ឃើញ​ទ​ង្វើ​កាច​សាហាវ​របស់​លោក​ចៅអធិការ​វត្ដ​ធ្វើ​ ដូច្នេះ​ពួក​គាត់​បាន​បង្ខំចិត្ដ​រើ​ឥ​វ៉ា​ន់​ឈប់​លក់​ទាំង​យប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ទៅ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ខាង​ លើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ សុំ​ការ​ពន្យល់​បំភ្លឺ​អំពី​លោក​ចៅអធិការ​វត្ដ​ ស៊ុំ​ សំ​ អឿ​ន​ បាន​ទេ​ ប៉ុន្ដែ​លោក​ តា​ សៅ​ ដែល​ជា​ប្រធាន​គណៈកម្មការ​វត្ដ​ លោក​មេឃុំ​ក្រាំង​យ៉ូ​វ​និង​លោក​ប្រធាន​គណៈ​ធម្មការ​ស្រុក​បាន​ទទួលស្គាល់​ថា​ ពិតជា​មាន​ករណី​នេះ​ កើតឡើង​មែន​ ហើយ​ពេល​នេះ​កំពុង​កោះ​ប្រជុំ​គ្នា​ដើម្បី​ ដោះស្រាយ​រឿង​នេះ​ហើយ​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ជិតៗ​វត្ដ​ទំពែក​នោះ​បាន​ធ្លោយមាត់​ឱ្យ​ ដឹង​ថា​ ព្រះ​ចៅអធិការ​វត្ដ​ភ្នំ​ទំពែក​នេះ​ ឡូយ​ណាស់​រាល់ថ្ងៃ​ឬ​យប់​ទៅ​ណា​មក​ ណា​បើកឡាន​តែ​អង្គ​ឯង​ទេ​ហើយ​ថែម​ ទាំង​មាន​ប៊ិ​ស្ដូ​ឡេ​ (​កាំភ្លើងខ្លី​)​ ដាក់​ក្នុង​ ថុ​ង​យាម​ឬ​សៀត​ចង្កេះ​ទៀត​ផង​ប្រជា​ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ខ្លាច​លោក​ចៅអធិការ​រូប​នោះ​ដូច​ខ្លា​ព្រោះ​លោក​កាច​ បើកឡាន​អង្គ​ឯង​ហើយ​កាំភ្លើង​លោក​ សំឡុត​ គឺ​ខ្លាច​លោក​បាញ់​ ។​

​ពាក់ព័ន្ធ​នឹង​លោក​បើកឡាន​ខ្លួនឯង​ មាន​អាវុធ​ខ្លី​នេះ​ពលរដ្ឋ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​លោកតា​គាត់​អាង​អ្នកធំ​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ ។​

​ជុំវិញ​ការ​ចោទប្រកាន់​រិះគន់​ខាងលើ​ នេះ​ទាំង​ការិយាល័យ​ធម្មការ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្រុក​ហាក់​ពុំ​មាន​ចំណាត់ការ​យ៉ាងណា​នោះ​ឡើយ​ប្រជាពលរដ្ឋ​ ទូ​ទាំង​ឃុំ​ក្រាំង​យ៉ូ​វ​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើង​ វត្ដ​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​ការិយាល័យ​ធម្មការ​ស្រុក​ និង​អាជ្ញា​ធរមាន​ សមត្ថកិច្ច​ស្រុក​និង​ខេត្ដ​មេត្ដា​មាន​វិធាន​ ការ​ចំពោះ​ករណី​ខាងលើ​នេះ​ផង​ទាន​ ៕​

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print