រថយន្ត​ស្លាក​លេខ​វៀតណាម​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ សង្ស័យ​ដឹក​សត្វ​ព្រៃ​ លុះ​ពេល​ឆែកឆេរ​ បែរជា​ឃើញ​ឈើប្រណិត​ទៅ​វិញ​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ រថយន្ត​ម៉ាក​PronTo(​ប្រុង​តូ​)​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម​មួយ​គ្រឿង​ សង្ស័យ​ដឹក​សត្វព្រៃ​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ធ្វើការ​ប​ង្ល្រា​ប​បាន​ភ្លាមៗ​ត្រង់​ភូមិ​សោម​ត្រក់​ ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៥​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ឆែកឆេរ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ស្រាប់​ឃើញ​មាន​ឈើប្រណិត​ទៅ​វិញ​។​

sew45

​យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ រថ​យ​ន​សង្ស័យ​ដឹក​សត្វព្រៃ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ​ម៉ាក​ប្រុង​តូ​ (PronTo)​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម​ ៨១A​ ០៤៧៩៨.​ ពណ៌​ស្ក​លឿង​ហើយ​ត្រូវ​បាន​គេ​បង្ហើប​ថា​ជា​របស់​ឈ្មោះ​ញី​ជា​ជនជាតិ​វៀតណាម​រស់នៅ​ប្រទេស​វៀតណាម​ ។​ ប៉ុន្តែ​នៅ​ពេល​បង្ក្រាប​បាន​ក្រោយ​ពី​ឆែកឆេ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ស្រាប់តែ​ឃើញ​មាន​ឈើប្រណិត​ទៅ​វិញ​។​

​រថយន្ត​នោះ​គេ​ឃើញ​មាន​មនុស្ស​២​ទៅ​៣​នាក់​រួម​ដំណើរ​តែ​ត្រូវ​បាន​ជម្លៀស​ឱ្យ​រត់គេច​ទៅ​ប្រទេស​វៀតណាម​អស់​ភ្លាមៗ​ បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ ហើយ​មិន​ត្រូវ​បាន​ចាប់ខ្លួន​ទេ​។​

​គេ​ឃើញ​តែ​រថយន្ត​ដែល​ត្រូវ​បាន​បង្ក្រាប​ សមត្ថកិច្ច​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​បរិវេណ​ទីធ្លា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ តែ​មិនឃើញ​សមត្ថកិច្ច​ឆែកឆេរ​រថយន្ត​នោះ​ថា​ តើ​បាន​ដឹក​បទល្មើស​សត្វព្រៃ​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ឬ​ដឹក​អ្វី​ពឹត​ប្រាកដ​នៅឡើយ​។​ ស្រាប់តែ​ទុក​រថយន្ត​នោះ​ចោល​ហើយ​បាត់​សមត្ថកិច្ច​អស់រលីង​ពី​ខណ្ឌ​ ឃើញ​តែ​ក្រុម​អ្នកកាសែត​ចោមរោម​ពីមុខ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នោះ​ទៅ​វិញ​។​

​ប្រភព​បាន​បន្ត​បង្ហើប​ថា​ ជនជាតិ​វៀតណាម​ឈ្មោះ​ ញី​ នោះ​ជា​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ខេត្តរតនគិរី​ នេះ​ដែល​ប្រកប​របរ​តែ​ល្មើសច្បាប់​ដឹក​ជញ្ជូន​ឈើប្រណិត​ និង​សត្វព្រៃ​តាម​រថយន្ត​គ្រប់​ប្រភេទ​ដូច​ជា​រថយន្តក្រុង​ទេសចរណ៍​ រថយន្ត​សាំ​យ៉ុ​ង​និង​រថយន្ត​ផ្ទាល់ខ្លួន​។​ មិនតែប៉ុណ្ណោះ​ ថែម​ទាំង​ពឹងពាក់​អ្នក​រត់ការ​ផ្លាស់​ប្តូរ​គ្រប់​រូ​ភាព​ជួនកាល​ជា​ឈ្មួញ​ខ្មែរ​ជួន​ជា​សមត្ថកិច្ច​តែ​ម្តង​ក៏​មាន​ដោយ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​។​

​ស្រប​ពេល​ឈើប្រណិត​កំពុង​មាន​ហាងឆេង​ខ្ពស់​ក៏​សង្កេត​ឃើញ​រថយន្តក្រុង​ទេសចរណ៍​ និង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម​តែង​ចេញចូល​ដោយ​សេរី​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​ តែង​បង្កប់​ដឹក​ជញ្ជូន​ឈើប្រណិត​និង​សត្វព្រៃ​គ្រប់​ប្រភេទ​មិន​ដែល​មានការ​បង្ក្រាប​ឡើយ​លើកលែងតែ​មាន​សមត្ថកិច្ច​ច​ល​ត័​ឬ​មក​ថ្មី​ទើប​មានការ​បង្ក្រាប​។​

​ជាក់ស្តែង​ដូច​ជា​រថយន្ត​ខាងលើ​នេះ​ជាដើម​ទោះជា​បង្ក្រាប​បាន​ក្តី​ក៏​នៅ​មានការ​ខ្សឹបខ្សៀវ​បំរុង​ដោះ​លែង​វិញ​ដែរ​តែ​ត្រូវ​បែកធ្លាយ​រឿង​ខ្ចរខ្ចាយ​ទៅ​ហើយ​ក៏​នៅ​តែ​មានការ​លាក់លៀម​ដដែល​នេះ​ជា​ទំលាប់​ប្រពៃណី​របស់​សមត្ថកិច្ច​ខេត្តរតនគិរី​នេះ​ទៅ​ហើយ​។​

​ចំពោះ​កា​បង្ក្រាប​សត្វព្រៃ​នេះ​ជា​ហូរហែរ​ដូច​ជា​នៅ​ក្នុង​ផ្សារ​មាន​អាជីវករ​ណ័​មិន​ក្រោម​ពី​២០​នាក់​ឡើយ​ដែល​ប្រកប​របរ​លក់​សាច់សត្វ​ព្រៃ​នេះ​ហើយ​ក៏​ធ្លាប់​ទទួល​រង​ការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​ឬ​អង្ក​ការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ​(​អង្ក​ការ​វ៉ា​យ​អេ​ត​)​នា​ពេល​កន្លង​មក​ប៉ុន្តែ​នៅ​តែ​មិន​រៀងចាល​នៅ​តែ​បន្ត​លក់​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ​ដោយ​មិន​ខ្លាចញញើត​នឹង​សមត្ថកិច្ច​(​មិន​ខុស​ពី​វែក​ចក​ក្នុង​ទន្លេ​)​នេះ​មិន​ទាន់​និយាយ​អំពី​ភោ​ជ​ណិ​យ៍​ដ្ឋា​ន​ជា​ច្រើន​ទៀត​ផង​នៅ​ក្នុង​ខេត្ត​បាន​ន​យ័​ថាសរ​បញ្ជាក់​ថា​ឈ្មួញ​មិន​ខ្លាច​សមត្ថកិច្ច​ ៕​

sew (2)sew (1)sew (3)

...

ដោយ៖ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print