ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងពលតូច ទ័ពពិសេសឆត្រយោងលេខ៩១១ មាន រៀបចំមិទ្ទិញអបអរសាទរខួបអនុស្សា វរីយ៍លើកទី២០ ថ្ងៃកំណើតកងពលតូច ទ័ពពិសេសឆត្រយោងលេខ៩១១ ដោយ មានការចូលរួមពីសំណាក់នាយឧត្ដម សេនីយ៍ ទៀ បាញ់ និងនាយឧត្ដមសេនីយ៍ ប៉ុល សារឿន ប្រមុខកងទ័ព ព្រមទាំង នាយទាហាន មកពីបណ្ដាអង្គភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការខ.ភ.ម ជាច្រើនរូបទៀត ។ ក្នុងនោះក៏មានវត្ដ មានអាជ្ញាធរដែនដី មន្ដ្រីរាជការ អង្គ ភាពសម្ព័ន្ធមេត្រីភាព និងបណ្ដាអនុព័ន្ធ យោធាប្រទេសជាមិត្ដជាច្រើនរូបទៀត បានចូលរួម ។
លោកឧត្ដមសេនីយ៍ឯក ចាប ភក្ដី នាយរងសេនាធិការចម្រុះ ខ.ភ.ម. និង ជាមេបញ្ជាការកងពលតូចទ័ពពិសេស ឆត្រយោងលេខ៩១១បានរំលឹកឡើងវិញ នូវការតស៊ូជាប្រវត្ដិសាស្ដ្រ ថ្ងៃកកើត ការកសាង និងអភិវឌ្ឍន៍កងទ័ពឆត្រយោង ដែលទទួលរងនូវការបាត់បង់ និងកើត ឡើងវិញ ទទួលបានការសម្រេចសមិទ្ធ ផល ស្នាដៃ បទពិសោធន៍ដ៏ត្រចះត្រចង់ ប្រកបដោយមោទនភាពកើតចេញពី សុច្ឆន្ទៈ ស្មារតីលះបង់ ពលិកម្ម និងការ ទទួលខុសត្រូវរបស់យុទ្ធជន យុទ្ធនារីកង ទ័ពឆត្រយោងលើគ្រប់សមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការលះបង់រួមចំណែក ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងកសាង អភិវឌ្ឍន៍មាតុភូមិ ។
កងទ័ពឆត្រយោងបង្កើតឡើងជំនាន់ ព្រះរាជាណាចក្រទី១ សម័យសង្គមរាស្ដ្រ និយម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៨ និងត្រូវបានរលាយបាត់ឈ្មោះក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ។
នៅឆ្នាំ១៩៩៥ ក្រោមកិច្ចសហប្រតិ បត្ដិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥ ខ.ភ.ម.បានរៀបចំ បង្កើតជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដែលមានសម្ដេចតេជោសែន ជាអធិបតី ដោយប្រសិទ្ធនាមកងឯកភាព នេះជាកងវរសេនាធំលេខ៩១១ នៅឆ្នាំ ១៩៩៩ បានប្ដូរឈ្មោះជាកងពលតូចទ័ព ពិសេសឆត្រយោងលេខ៩១១ ។
ក្នុងឱកាសនោះ ក៏បង្ហាញនូវការ សម្ដែងកាយវិការអាវុធស្ងៀមស្ងាត់ យោងឆត្របញ្ជា ក្បួនព្យុហយាត្រា និង រាំចង្វាក់កុម្ម៉ង់ដូរនិងបំពាក់មេដាយ ប្ដេជ្ញាឈ្នះជូនដល់កងឯកភាពមាន ស្នាដៃក្នុងរយៈពេលកន្លងមក និងបំពាក់ មេដាយជូនសប្បុរសជនដែលបានចូល រួមឧបត្ថម្ភ ។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានថ្លែងនូវការកោតសរសើរសមិទ្ធផល ដែលកងពលសម្រេចបាន ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ដោយការខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ នាយ និងពល ទាហាន គ្រប់លំដាប់ថ្នាក់ធ្វើឱ្យកងពល មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ សម្រាប់បញ្ជ*ាការដ្ឋាននេះ ។
ក្នុងនោះដែរ លោកនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏ បានផ្ដល់អនុសាសន៍ជូនដល់មេបញ្ជាការ មេបញ្ជាការរង កងឯកភាពចំណុះកង ពលតូច ទ័ពពិសេសឆត្រយោងលេខ៩១១ ត្រូវយកចិត្ដទុកដាក់ ពង្រឹងវិន័យសណ្ដាប់ ធ្នាប់ ធានាគ្រប់គ្រង ថែរក្សាការពារ សម្ភារយោធបរិក្ខារ សម្ភារបច្ចេកទេស យុទ្ធោបករណ៍ មធ្យោបាយដឹកជញ្ជូនគ្រប់ ប្រភេទ គ្រឿងចក្រ រថពាសដែក ធានា ដល់ការត្រៀមប្រយុទ្ធនិងបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើសម្រេចបានជោគជ័យ ៕ សុខដុម