លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជំរុញឱ្យអាជ្ញាធរធ្វើអត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋដោយមិនយកប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ការបោះឆ្នោតឃុំ-សង្កាត់ នឹងឈានមកដល់នៅឆ្នាំ២០១៧អាជ្ញាធរមានសមត្ថកិច្ចក៏បានចាប់ផ្ដើមមមា ញឹកក្នុងការបំពេញឯកសារជូនពលរដ្ឋ ក្នុងការធ្វើអត្ដសញ្ញាណប័ណ្ណគំរូថ្មី ។ ការ ធ្វើអត្ដសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សំបុត្រកំណើត និងសៀវភៅគ្រួសារជា កត្ដាសំខាន់ដែលអាជ្ញាធរនិងសមត្ថកិច្ច ត្រូវចាប់អារម្មណ៍និងយកចិត្ដទុកដាក់ ហើយក្នុងនោះអត្ដសញ្ញាណប័ណ្ណគឺមានអត្ថប្រយោជន៍ជាងគេក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឬថ្នាក់ជាតិខាងមុខ ។ នេះ ជាប្រសាសន៍របស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខណ្ឌទួលគោក ។

12231205_570466813105026_1887067285_n

លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍ បន្ដថា អាជ្ញាធរត្រូវតែយកចិត្ដទុកដាក់ និងធ្វើអត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋឱ្យ បានគ្រប់គ្នាមិនត្រូវយកលុយកាក់លើសនោះទេ ។ ប្រសិនបើយកលុយលើសក្នុង ការបំពេញឯកសារផ្សេងៗនោះអាជ្ញាធរ នឹងត្រូវជួបACU ហើយ ។

ការថ្លែងបែបនេះគ្រាដែលខណ្ឌទួល គោកបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោតជូនដល់មន្ដ្រីគណបក្ស កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងមហោស្របចេនឡា សង្កាត់ផ្សារ ដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ដ្រីបានលើកឡើង ទៀតថា ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយ នេះឡើងដើម្បីឱ្យមន្ដ្រីគណបក្សបាន យល់ច្បាស់ពីច្បាប់ស្ដីពីការបោះឆ្នោត ហើយម្យ៉ាងវិញទៀតជុំវិញច្បាប់ស្ដីពីការបោះឆ្នោតនេះដែរយើងក៏នឹងជ្រើសរើសមន្ដ្រីជំនាញរបស់យើង២៥នាក់និងបំពាក់ទៅដោយកុំព្យូទ័រចំនួន២៥គ្រឿងដើម្បី អញ្ជើញមន្ដ្រីជំនាញរបស់ គ.ជ.ប. មក បង្ហាត់បង្រៀនបន្ថែមហើយក្រោយការ រៀនចេះដឹងពីច្បាប់នេះហើយមន្ដ្រីរបស់យើង២៥នាក់នោះនឹងបន្ដបង្ហាត់មន្ដ្រី របស់យើងបន្ដទៀត ។ តាមគម្រោងនឹង ប្រើប្រាស់មនុស្សប្រមាណជិត២ពាន់ នាក់ដើម្បីបំពេញការងារក្នុងការបោះ ឆ្នោតនាពេលខាងមុខនេះ ។

លោក ឯក ឃុនដឿន ប្រធានគណបក្ស ប្រជាជនកម្ពុជាខណ្ឌទួលគោកបានឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោកមាន ការិយាល័យបោះឆ្នោតចំនួន២១៥ ការិ យាល័យ និងមានអ្នកមានឈ្មោះបោះ ឆ្នោតចំនួន១៣១.៩១៧នាក់ ។ នេះជា របាយការណ៍ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ ២០១៣ ហើយរបាយការណ៍នេះបង្ហាញ ឱ្យឃើញថា មានចំនួនលើសពីស្ថិតិដែល ប្រជាពលរដ្ឋរស់នៅជាក់ស្ដែង ។ ទាំងនេះ ដោយសារមានមន្ដ្រីរាជការនិងកងកម្លាំង ប្រដាប់អាវុធជាច្រើននាក់បានចុះឈ្មោះបោះឆ្នោតនៅទីនេះ ៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print