សម្ដេច​តេ​ជោ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Chang​ Wanquan​ និង​ប្រតិភូ​ស្ថាប័ន​សវន​កម្ម​កំពូល​ប្រ៊ុ​យ​ណេ

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​ គួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ លោក​ Chang​ Wanquan​ រដ្ឋមន្ដ្រីក្រសួង​ការពារ​ប្រទេស​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មាន​ ប្រសាសន៍​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ពេល​នេះ​គឺ​ពង្រឹង​ទំនាក់ទំនង​រវាង​ ប្រទេស​ទាំង​ពីរ​ផង​ និង​ជំរុញ​កិច្ច​សហ​ ប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​ គ្រប់​វិស័យ​ផង​ ។​ ក្នុង​ន័យ​នេះ​ដែរ​លោក​ បាន​ជំរាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ មន្ដ្រី​ថា​ ប្រទេស​ចិន​តែងតែ​គាំទ្រ​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ។​

IMG_1204

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ឱ្យ​ ដឹង​ក្រោយ​ជំនួប​ថា​ ជំនួប​សម្ដែង​ការ​គួរ​ សមរប​ស់លោក​ Chang​ Wanquan​ ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ បែប​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​រសៀល​ ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​វិមាន​ សន្ដិភាព​ ។​

​លោក​ Chang​ Wanquan​ បាន​ជម្រាប​ សម្ដេច​តេ​ជោ​ទៀត​ថា​ លោក​បាន​ជួប​ ពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ដ្រី​ ទៀ​ បាញ់​ ហើយ​បាន​យល់ព្រម​គ្នា​លើ​ ចំណុច​ជា​ច្រើន​រហូត​ដល់​បាន​ចុះ​ហត្ថ​ លេខា​លើ​កិច្ចព្រមព្រៀង​ផង​ដែរ​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនាក់​រវាង​ប្រទេស​ទាំង​២​ដែល​ កាន់តែ​រឹង​មាំ​ ។​ សម្ដេច​បាន​មាន​ ប្រសាសន៍​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ ទាំង​ពីរ​បាន​ឆ្លងកាត់​រយៈពេល​ជា​យូរណាស់​ មក​ហើយ​ហើយ​ក៏​បាន​ឆ្លងកាត់​រឿងរ៉ាវ​ ជា​ច្រើន​ដែរ​ ប៉ុន្ដែ​ទំនាក់ទំនង​គឺ​កាន់តែ​ រឹង​មាំ​ ។​ សម្ដេច​បាន​ស្វាគមន៍​ចំ​ពោ​ ះ​កិច្ច​ ពិភាក្សា​រវាង​លោក​ Chang​ Wanquan​ ជាមួយនឹង​លោក​ឧបនាយក​ រដ្ឋមន្ដ្រី​ ទៀ​ បាញ់​ ហើយ​បាន​លើក​ទឹក​ ចិត្ដ​ឱ្យ​ភាគី​ទាំង​ពីរ​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។​

​បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​នៅ​វិមាន​សន្ដិភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​នៃ​ស្ថាប័ន​សវន​កម្ម​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​លោក​ Pengiran​ HAJI​ ABDUL​ RAHMAN​ អគ្គសវនករ​នៃ​ប្រទេស​ប្រ៊ុ​យ​ណេ​ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​វិមាន​សន្ដិភាព​។​

​លោក​អគ្គសវនករ​បាន​គោរព​រាយ​ ការណ៍​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា​ សវន​កម្ម​កំពូល​អាស៊ាន​នេះ​បាន​បង្កើត​ ឡើង​កាលពី​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ មាន​សមាជិក​ទាំង​១០​នៃ​ស្ថាប័ន​សវន​កម្ម​ កំពូល​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​។​ គោលបំណង​នៃ​ការ​បង្កើត​សវន​កម្ម​កំពូល​ អាស៊ាន​នេះ​គឺ​ដើម្បី​កសាង​សមត្ថភាព​ និង​លើកកម្ពស់​កិច្ច​សហប្រត្ដិបត្ដិការ​ និង​ការ​យល់​ដឹង​រវាង​សមាជិក​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​និង​ចែករំលែក​បទ​ពិសោធន៍​ ក្នុង​វិស័យ​សវន​កម្ម​សាធារណៈ​ដើម្បី​ ពង្រឹង​ស្ថាប័ន​សវន​កម្ម​ឱ្យ​មាន​តម្លាភាព​និង​គណនេយ្យ​ភាព​ ។​

​សវន​កម្ម​កំពូល​អាស៊ាន​នេះ​គឺ​រៀបចំ​ ឡើង​ដោយ​មានការ​តែងតាំង​ប្រធាន​និង​អនុប្រធាន​ដែល​ត្រូវ​ផ្លាស់​វេន​គ្នា​តាម​លំដាប់​អក្សរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដោយ​ការ​សម្រេច​របស់​សន្និបាត​ ។​

​អាណត្ដិ​ប្រធាន​និង​អនុប្រធាន​គឺ​មាន​រយៈពេល​២​ឆ្នាំ​ហើយ​អនុប្រធាន​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​ជា​បន្ដ​ ។​ បច្ចុប្បន្ន​នេះ​ ប្រធាន​សវន​កម្ម​កំពូល​អាស៊ាន​គឺ​តំណាង​ មក​ពី​ប្រទេស​ប្រ៊ុ​យ​ណេ​ហើយ​នៅ​ពេល​ នេះ​តំណាង​ប្រទេស​ប្រ៊ុ​យ​ណេ​បាន​ផ្ទេរ​ ការងារ​មុខ​តំណែង​មក​ឱ្យ​កម្ពុជា​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ មាន​ប្រសាសន៍​សម្ដែង​ការ​វាយតម្លៃ​ ខ្ពស់​ចំពោះ​ការ​បង្កើត​ស្ថាប័ន​សវន​កម្ម​ កំពូល​អាស៊ាន​នេះ​សម្ដេច​ក៏​បាន​វាយ​ តម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំ​របស់​ប្រទេស​ប្រ៊ុ​យ​ណេ​ដែល​បាន​ដឹកនាំ​ស្ថាប័ន​នេះ​ រហូត​មក​ដល់​ពេល​ប្រគល់​ជូន​កម្ពុជា​ធ្វើ​ ជា​ប្រធាន​ ។​

​សម្ដេច​បាន​ជម្រាប​ជូន​ប្រតិភូ​ទាំង​ មូល​អំពី​ប្រវត្ដិ​កម្ពុជា​ដែល​ពី​ដើម​មក​ ធ្លាប់​មាន​ក្រសួង​ពិនិត្យ​កិច្ចការរដ្ឋ​ប៉ុន្ដែ​ ក្រោយមក​ក៏​បាន​លើកកម្ពស់​ឱ្យទៅ​ជា​ អង្គភាព​មួយ​មិន​ចំណុះ​ដែល​អង្គភាព​នេះ​ប្រធាន​អនុប្រធាន​ត្រូវ​បោះ​ឆ្នោត​ជ្រើស​ រើស​ដោយ​សភាជាតិ​ ។​ ប្រធាន​និង​អនុ​ ប្រធាន​ត្រូវ​លាលែង​ពី​កិច្ចការ​នយោបាយ​ដើម្បី​ធានា​តម្លាភាព​អភិបាលកិច្ច​ល្អ​ ។​

​ជាទី​បញ្ចប់​សម្ដេច​តេ​ជោ​បាន​ថ្លែង​ អំណរ​គុណ​ចំពោះ​របាយការណ៍​របស់​លោក​ ប្រធាន​ដែល​មក​ពី​ប្រទេស​ប្រ៊ុ​យ​ណេ​ សម្ដេច​បាន​ជូនពរ​ឱ្យ​អង្គភាព​នេះ​ដំណើរការ​ទៅ​មុខ​ទៀត​មាន​ប្រសិទ្ធភាព​កាន់​ តែ​ខ្ពស់​ ៕​

IMG_1224

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print