ខេត្តកំពង់ចាម ៖ តាមការបញ្ជាក់ពីអាជ្ញាធរខេត្តបានអោយដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង ៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញមានមនុស្សដេកស្លាប់ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួុរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
គួរកត់កម្គាល់ថា ភិនភាគសពមានសណ្ឋានដូចខាងក្រោម៖
សពមានសម្បុរស អាយុប្រហែល៣០ឆ្នាំ ភេទស្រី មានកម្ពស់១.៤២ ម៉ែត.សក់ស្លូតពណ៌ខ្មៅ.ស្លៀកខោពណ៌បៃតងខ្ចីមានឆ្នូតស
ពាក់អាវដៃវែងពណ៌ប្រផេះ(អាវប្រុស) ។
សេចក្តីប្រកាសនេះសូមជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណ:ជនទូទៅដែលមាន បាត់សមាជិកគ្រួសារសូមទំនាក់ទំនងមកសមត្តកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
បងប្អូនអាចទាក់ទងតាមទូរសព្ទ័លេខ០៩៧.៩៦១៨ ៨៨៩) ទទួលរង់ចាំទទួលពត៌មាន២៤ម៉ោងលើ២៤ម៉ោង៕ វណ្ណៈ
...