ស្នងការនគរបាលខេត្ត​កំពង់ចាមប្រកាសស្វែងរកសមាជិកគ្រួសារ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ តាមការបញ្ជាក់ពីអាជ្ញាធរខេត្ត​បានអោយដឹងថា​ កាលពីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង២៣​ និង​ ៣០​នាទី​ ប្រជាពលរដ្ឋបានប្រទះឃើញមានមនុស្សដេកស្លាប់ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួុរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួរ​កត់កម្គាល់ថា​ ភិនភាគសពមានសណ្ឋានដូចខាងក្រោម​៖​
សពមានសម្បុរស​ អាយុប្រហែល៣០ឆ្នាំ​ ភេទ​ស្រី​ មានកម្ពស់១​.៤២​ ម៉ែត.សក់ស្លូតពណ៌ខ្មៅ.ស្លៀកខោពណ៌បៃតងខ្ចីមានឆ្នូតស
ពាក់អាវដៃវែងពណ៌ប្រផេះ(អាវប្រុស) ។

សេចក្តីប្រកាសនេះសូមជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណ:ជនទូទៅដែលមាន បាត់សមាជិកគ្រួសារសូមទំនាក់ទំនងមកសមត្តកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

បងប្អូន​អាចទាក់ទងតាមទូរសព្ទ័លេខ០៩៧.៩៦១៨ ៨៨៩)​ ទទួល​រង់ចាំទទួលពត៌មាន២៤ម៉ោងលើ២៤ម៉ោង​៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print