បញ្ជូនបុរសម្នាក់បើកម៉ូតូបុកក្មេងស្លាប់អូសជិត៣០ម៉ែត្រ មកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បានបញ្ជូន បុរសម្នាក់បើកម៉ូតូបុកក្មេងស្លាប់អូសជិត៣០ម៉ែត្រនៅស្រុកល្វាឯមមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីតាមផ្លូវច្បាប់។

បច្ចុប្បន្នជនបង្ករកំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។
ជនបង្ករមានឈ្មោះ ធី វ៉ាន់ឆាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។

នគរបាលស្រុកល្វាឯមបានអោយដឹងថា នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង០០នាទី នៅលើកំណាត់ផ្លូវលំ ចំណុចមុខផ្ទះឈ្មោះហ៊ី ឡា ស្ថិតនៅក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្ដាល  មានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ផលិតឆ្នាំ២០០៨  ព​ណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AH-3841 បើកបរដោយឈ្មោះធី វ៉ាន់ឆាត ភេទប្រុស  បើកបរមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកក្មេងអូសប្រហែល៣០ម៉ែត្រ(ស្លាប់នៅនិងកន្លែងកើតហេតុ)។ដែលក្មេងនោះឈ្មោះថា​ ថេនា ភេទប្រុស អាយុ១ឆ្នាំ១០ខែ មានទីលំនៅបច្ចុប្បន្នភូមិភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្ដាល៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print