ខេត្តរតនគិរី ៖ ស្ត្រីជនជាតិទំពួនម្នាក់ផឹកស្រាស្រវឹងដើររអឹលជើងធ្លាក់ចូលអណ្តូងលង់ទឹកស្លាប់ក្រោយពីគេប្រទះឃើញសង្រគោះស្រង់ឡើងគោក ។
ហេតុការណ៍នេះបង្កការឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច នព្វស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ។
បើតាមមន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថាជនរងគ្រោះដែលធ្លាក់អណ្តូងស្លាប់នោះមានឈ្មោះ ផាង បាយ ភេទស្រីអាយុ៣៥ឆ្នាំជនជាតិទំពួន មុខរបធ្វើចម្ការ ទីលំនៅភូមិតងកាម៉ាល ឃុំអូរជំុស្រុកអូរជុំខេត្តរតនគិរី ។
ប្រភពបន្តថាប្រជាជនឈ្មោះ រៀ សូវៀត ភេទប្រុសអាយុ២២ឆ្នាំជនជាតិគ្រឹងទីលំនៅភូមិឃុំកើតហេតុខាងលើហើយមានមុខរបរធ្វើចម្ការបានរាយការថាមានមនុស្សធ្លាក់ចូលក្នុងអណ្តូងទឹកនៅជិតផ្ទះរបស់គាត់ ។
ហើយឹកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជុំបានសហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្តចុះទៅដល់កន្លែងកើតហេតុក៏បានចាត់ចែងកម្លាំងឲ្យចុះយកសពជនរងគ្រោះមកដាក់នៅខាងលើ ដេីម្បីត្រួតពិនិត្យ ។
ក្រោយពីធ្វើការត្រួតពិនិត្យរួចមកតាមការសន្និដ្ឋានរបស់ជំនាញថាជនរងគ្រោះនេះពិតជាបានផឹកស្រាស្រវឹងហើយដើររអិលជើងធ្លាក់ចូលក្នុងអណ្តូងទឹកដោយខ្លួនឯងស្លាប់តែម្តង ពិតមែន។
ក្រោយពីធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ៕ ដោយៈជីវន្ត