ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ខណៈជិះពេលជិះម៉ូតូមួយគ្រឿងទៅបុកពីក្រោយរថយន្ត៤គ្រឿងដែលកំពុងបុកបន្តកន្ទុយគ្នា។
ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង១រសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំណុចខាងត្បូងស្តុបស្ពានលីយ៉ុងផាត់ប្រហែលជាង១០០ម៉ែត្រស្ថិតនៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ប្រភពពត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តដែលជួបគ្រោះថ្នាក់បុកបន្តកន្ទុយគ្នាទី១.មាន
រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2I-4361 ទី២.រថយន្តតូយ៉ូតា វីហ្គោ ពណ៌ទឹកប្រាក់ ស្លាកលេខថៃ9600 ទី៣.រថយន្តសុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-0048 ទី៤.រថយន្តឡិចសុី RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AE-4076 និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1H-4527 ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីឆ្លាមពណ៌ទឹកប្រាក់បើក បរតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងត្បូងខណៈមកដល់ចំណុចកើតហេតុបានឈប់ចតចោលអែបទ្រូងផ្លូវអ្នកបើកបរចុះទិញកាហ្វេបាត់ហើយក្រោយមកក៏មានរថយន្តចំនួន៣គ្រឿងបើកបរស្របទិសគ្នាទី១-រថយន្តម៉ាកតូយូតា វីហ្គូ ទី២-រថយន្តតូយូតាសុីណា ទី៣-រថយន្តឡិចសុី RX300 បានអកសើរបុកពីក្រោយរថយន្តដែលឈប់ជាបន្តបន្ទាប់ហើយក៏មានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1H-4527 បណ្តាលឲ្យអ្នកជិះម៉ូតូជាបុរសពីរនាក់រងរបួសធ្ងន់ត្រូវបានគេហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុរថយន្តទាំងបួនគ្រឿងនិងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្ត អែបខាងនិងទាកមទង់ជំនាញយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ ៕ ជ្រោយពេជ្រ