នៅលើពិភពលោក ក្រៅពីចូលឆ្នាំ សកល នៅមានពិធីបុណ្យចូលឆ្នាំផ្សេងៗ គ្នា ដែលបានទាកទាញភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោកមកចូលរួមដោយសារតែមានពិធី ប្រពៃណីទំនៀមទម្លាប់យ៉ាងល្អ គួរឲ្យចង់គយគន់។ ពិធីបុណ្យចូលឆ្នាំ ដែលឈានចូល នៅពាក់កណ្តាលខែ មេសាតាមសង្ក្រាន្ត មិនមែនមានតែប្រទេសកម្ពុជាមួយនោះឡើយ គឺមានពលរដ្ឋនៅប្រទេសជាច្រើនក្នុងតំបន់ក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំនេះដូចគ្នា ដែរក្នុងនោះមាន ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និង ភាគខាង ត្បូងប្រទេសវៀតណាមជាដើម។
ខាងក្រោមនេះគឺជាពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់បណ្តាប្រទេសក្នុងតំបន់ចូលឆ្នាំនៅមីយ៉ាន់ម៉ា៖ នៅមីយ៉ាន់ម៉ា បុណ្យចូលឆ្នាំថ្មី ត្រូវបានពលរដ្ឋមីយ៉ាន់ ម៉ាហៅថា Thingyan ចាប់ពីថ្ងៃទី ១៣- ១៧ខែមេសាតាមប្រតិទិន មីយ៉ានម៉ា ។ ពលរដ្ឋមីយ៉ាម៉ាទាំងអស់ ត្រូវបានឈប់ សម្រាក់ពីការសិក្សា ការងាផ្សេងៗ ក្នុង នោះមានពិធីសាចទឹក ជាដើម ដែលបាន ធ្វើឡើងនៅក្នុងប្រទេសនេះ និងប្រទេសថៃ ព្រមទាំងឡាវផងដែរ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពលរដ្ឋ មីយ៉ាន់ម៉ា បានលេងល្បែងប្រជាប្រិយ ក្នុងនោះមានលោត កង្កែបជាដើម ។ ពិធី ជូនពរឆ្នាំថ្មីរបស់ពលរដ្ឋមីយ៉ាន់ម៉ា គឺការ ចាក់ទឹក គ្នាទៅវិញទៅមក ជាតំណាង នៃការជូនពរ ភាពត្រជាក់ត្រជំ ។នៅទី ក្រុងធំៗ ដូចជា Rangon , Mandalay ពលរដ្ឋបានដាក់ទឹកទាំងធុងនៅតាមមុខ ផ្ទះ សម្រាប់ចាក់ទៅលើអ្នកដំណើរ ជាការ ជូនពរឆ្នាំថ្មី ។
ពិធីបុណ្យចូលឆ្នាំ របស់ពលរដ្ឋខ្មែរនៅ វៀតណាមបណ្តាខេត្តជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម ដែលមានពល រដ្ឋខ្មែររស់នៅ ក៏មានពិធីបុណ្យចូលឆ្នាំ ប្រពៃណី យ៉ាងល្អឯកដែរ។ ពលរដ្ឋដែល បានចាកចេញពីស្រុកកំណើតទៅរកសុី ចិញ្ចឹមជីវិត នៅឆ្ងាយៗ ទាំងនៅក្រៅ ប្រទេសផងដែរ ក៏បានទៅជួបជុំគ្រួសារនៅឯស្រុកកំណើត ដើម្បីអបអរពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណី តាមទំនៀមទម្លាប់។
រដ្ឋាភិបាលវៀតណាម ក៏បានលើកកម្ពស់ដល់ពិធីបុណ្យប្រពៃណីរបស់ពលរដ្ឋខ្មែរ មិនត្រឹមតែបុណ្យចូលឆ្នាំនោះឡើយ គឺ មានទាំងបុណ្យផ្សេងៗជាច្រើនទៀត ដូច ជាបុណ្យអំុទូកង អកអំបុក សំពះព្រះខែ ,បុណ្យ កឋិន ,បុណ្យ ភ្ជុំបិណ្ឌ, បុណ្យភូមិ និងបុណ្យប្រពៃណីជាច្រើនផ្សេងៗទៀត ។
ដោយឡែកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាម ប្រព្រឹត្តទៅដោយសាមគ្គីភាព និង សន្តិសុខ យ៉ាងសប្បាយរីករាយ ដោយ ពលរដ្ឋខ្មែរ មានជីវភាពធូរធារ ធ្វើឲ្យពិធី បុណ្យចូលឆ្នាំកាន់តែអធិកអាធម។
ពិធី បុណ្យចូលឆ្នាំ ប្រពៃណីរបស់ពលរដ្ឋ ខ្មែរក្រោម គឺខុសពីបណ្តាប្រទេសមួយ ចំនួន ត្រង់ចំណុច គឺមិនមានការចាក់ទឹកនៅតាមដងផ្លូវឡើយ ដោយសារតែ អាច បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ។ នៅ ៣ថ្ងៃចូលឆ្នាំ ពលរដ្ឋ បានប្រមូលផ្តុំគ្នានៅវត្ត លេងល្បែងប្រជាប្រិយ ដូចជា វាយក្អម ទាញព្រ័ត្រ លាក់កន្សែង និង ល្បែងសម័យ ប្រគំតន្ត្រី រាំលេងយ៉ាងសប្បាយ។
ចំណុចពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំ ថ្មីនេះ គឺថ្ងៃបញ្ចប់ មានពិធី ស្រង់ទឹក (ងូតទឹក) ជូនឪពុកម្តាយ សូមខមាទោស នូវកំហុសឆ្កង ដែលកូនចៅបានធ្វើកន្លង មក និងសុំពរជ័យ ឆ្នាំថ្មីពីអ្នកមានគុណ។ ក្រោយមក ក៏នាំគ្នាទៅស្រង់ទឹកព្រះបដិមានិងបង្សុកូលជូនវិញ្ញាណក្ខន្ធជីដូចជីតា ជាការបញ្ចប់។
ពិធីបុណ្យចូលឆ្នាំថ្មីនៅឡាវ៖ពលរដ្ឋឡាវបានហៅពិធីបុណ្យចូលឆ្នាំថា Bunnimay តាមឈ្មោះឡាវ ហើយ ពិធីចាក់ទឹក សុំសេចក្តីសុខ នៅឆ្នាំថ្មី ។ ក្រៅពីនេះនៅមានពិធីស្រង់ទឹក ព្រះបដិមា ដូចជា ប្រទេសដទៃទៀត ដែលមានចូល ឆ្នាំដូចគ្នា។
បុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងប្រទេសថៃ មិនខុសពី ចូលឆ្នាំនៅក្នុងប្រទេស មីយ៉ាន់ម៉ា និងឡាវ នោះឡើយ ដោយ ពលរដ្ឋ យកពិធីចាក់ទឹក ជាការសប្បាយ ជូនពរចូលឆ្នាំ ។ ប៉ុន្តែការចាក់ទឹក ជះ ទឹកនៅតាមដងផ្លូវ បានបង្កឲ្យមានគ្រោះ ថ្នាក់ ជាច្រើនដល់អ្នកបើកបរទៅវិញ។
នៅក្នុងពិធីបុណ្យចូលឆ្នាំ ៧ថ្ងៃ គិត ដល់ថ្ងៃទី១៦ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ៣០០០ករណី បណ្តាលឲ្យមនុស្ស ២៣២នាក់ស្លាប់ និង ៣១៤០នាក់រងរបួស។ តាមរបាយការណ៍របស់ក្រសួងសុវត្ថិភាពចរាចរណ៍តាមដែនគោកថៃ បានឲ្យដឹងថា ចំនួនអ្នកស្លាប់កើន ឡើង ៥,៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ កន្លងទៅ។ គ្រោះថ្នាក់ច្រើនជាងគេបំផុត គឺនៅថ្ងៃទី១៣ខែមេសា ដោយមាន គ្រោះ ថ្នាក់ដល់ទៅ ៨២០ករណី សម្លាប់មនុស្ស ៨៩នាក់។
ចំណែកបុណ្យចូលឆ្នាំនៅកម្ពុជាវិញ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានរៀបចំ ពិធីបុណ្យចូលខ្មែរឆ្នាំថ្មីឆ្នាំ២០១៨ យ៉ាង សប្បាយរីករាយ។ ចំណែកនៅភ្នំពេញ អាជ្ញាធរក្រុងបានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងអធិកអធមនៅរមណីយដ្ឋានវត្តភ្នំក្រោមឈ្មោះថា សង្ក្រាន្តវត្តភ្នំ។ ក្នុងឱកាស បុណ្យចូលឆ្នាំ ឆ្នាំនេះ ពលរដ្ឋប្រុសស្រីបួងសួងសុំទេវតាឆ្នាំថ្មីផ្ដល់នូវសេចក្ដីសុខជូនពួកគាត់ និងសុំឱ្យស្រុកទេសគ្មានសង្គ្រាមពោលគឺបញ្ចៀសឱ្យបានរាល់បញ្ហានានាដែលកើតមាននៅក្នុងឆ្នាំចាស់។
ក្រៅពីនេះនៅមាន ពិធីសង្ក្រាន្ត នៅ តាមបណ្តាខេត្តក្រុងជាច្រើន នៅទូទាំង ប្រទេស និងមានទាំងនៅក្រៅប្រទេសផង ដែរ ៕ ម៉ែវ សាធី